ប្តីល្អ! ទំនេរពីការងារ Chakrit កាន់ដៃប្រពន្ធកូនដើរលេងបង្កើនក្ដីសុខគ្រួសារ គួរឱ្យសរសើរ
តារាសម្ដែងប្រុសជួរមុខ លោក Chakrit គឺជាតារាប្រុសម្នាក់ដែលមហាជនស្ទើរតែគ្រប់ស្រទាប់វ័យបានស្គាល់នឹងលាន់មាត់សរសើរគ្រប់ៗគ្នាលើទេពកោសល្យសិល្បៈរបស់លោក។ ជាពិសេសតារាប្រុសរូបនេះហាក់ផ្ទុះប្រជាប្រិយភាពសាជាថ្មីបន្ទាប់ពីសម្ដែងរឿង «វ៉ាន់ថង» ដែលស្នាដៃសម្ដែងថ្មីរបស់លោកទើបតែបានចាក់បញ្ចាំងចប់កាលពីឆ្នាំទៅ។
ដោយឡែក បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ គឺកំពុងតែមានក្ដីសុខខ្លាំងជាមួយគ្រួសារ។ ក្រៅពីការងារសិល្បៈ តារាប្រុស Chakrit បានងាកទៅធ្វើជំនួញដោយលោកមានចម្ការផ្លែឈើជាច្រើនប្រភេទក្នុងការបើកលក់ទិញដូរ ដែលនាំឱ្យតារាប្រុសរូបនេះមមារញឹកជាខ្លាំងស្ទើរតែដកខ្លួនពុំរួច។
យ៉ាងណាមិញ ថ្មីៗនេះ ខណៈដែលទំនេរពីការងារ តារាប្រុសរូបនេះបានកាន់ដៃប្រពន្ធ និង កូនប្រុសទៅលម្ហែកាយនៅឯកោះមួយយ៉ាងស្រស់ស្អាត។ ក្នុងនោះ គេក៏ឃើញលោកបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងភរិយា ព្រមទាំងកូនលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមជាច្រើនសន្លឹកផងដែរ ដោយធ្វើឱ្យអ្នកគាំទ្រចូលទៅចុច Like ឱ្យបេះដូងយ៉ាងច្រើនព្រោងព្រាត៕