ក្រោយគេរិះគន់រឿងកែសម្ផស្ស ឥលូវម្ចាស់មកុដ MUT 2022 ចេញមុខតបហើយ!
កាលពីរាត្រីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីការប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំ Miss Universe Thailand 2022 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និង បានរកឃើញអ្នកដែលអាចដណ្ដើមបានមកុដដ៏ស្រស់ស្អាតពីកម្មវិធីនេះរួចរាល់ដូចគ្នា ដោយម្ចាស់ម្កុដបានទៅលើបវរកញ្ញាពាក់ស្លាកលេខ MUT ១៩ គឺនាង Anna Suea Ngam។
ក្រោយការប្រកួតចប់កន្លងបាន ៤ ថ្ងៃ គេឃើញថា Miss Universe Thailand 2022 កញ្ញា Anna Suea Ngam ហាក់មានស្នាមញញឹមកាន់តែខ្លាំង បើទោះបីជាកន្លងមក នាងបានឆ្លងកាត់រឿងរ៉ាវកម្សត់ៗជាច្រើនហើយក៏ដោយ។ ជាពិសេស រឿងអាស្រូវដែលទើបតែធ្លាយកាលពីពេលកន្លងទៅនេះ ដែលមានបណ្ដាមហាជនមួយចំនួនបានសម្តែងមតិរិះគន់ទៅលើនាងយ៉ាងចាស់ដៃថា នាងមិនសមជាម្ចាស់ម្កុដឡើយ ព្រោះរូបសម្រស់ស្អាតដោយសារតែកែសម្ផស្ស។
ដោយឡែក បើងាកមកមើល Anna វិញ នាងហាក់នៅតែបង្ហាញស្នាមញញឹម និង រឹងមាំមិនចុះចាញ់ឡើយ។
មិនតែប៉ុណ្ណោះ ម្ចាស់មកុដ Miss Universe Thailand 2022 រូបនេះ នៅតែចេញមុខតប ដោយស្នាមញញឹមថា នាងមិនបានដាក់សម្ពាធខ្លួនឯងពេកនោះឡើយ បន្ទាប់ពីមានព័ត៌មានមិនល្អ ព្រោះនាងពិតជាបានកែសម្ផស្សមែន ហើយនាងក៏គិតថា ចំពោះរឿងដែលនាងកែសម្ផស្ស ក៏មិនមានអ្វីខុសនោះដែរ។ អ្វីដែលសំខាន់ នាងអគុណចំពោះគ្រប់គ្នាដែលមើលឃើញពីសមត្ថភាពរបស់នាង ហើយនាងនឹងប្រើប្រាស់សមត្ថភាពរបស់នាង ប្រឹងទៅមុខបន្តទៀត ដើម្បីទៅកាន់ការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ៕