ក្ដីសុខណាស់! Weir មកដល់ផ្ទះភ្លាម នាំប្រពន្ធជប់លាង បង្អួតភាពផ្អែមល្ហែមភ្លែត
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសលោក Weir Sokullawat បានធ្វើដំណើរទៅសហរដ្ឋអារិកដើម្បីសម្ពោធរឿងថ្មី ដែលជារឿងហូលីវូដដំបូង របស់លោកមានចំណងជើងថា «Thirteen Lives »។ សម្រាប់តារាប្រុស Weir ខណៈដែលឃ្លាតឆ្ងាយពីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោង ហាក់មានក្ដីនឹករលឹកយ៉ាងខ្លាំង។
ដោយឡែក កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុស Weir បានវិលត្រឡប់ទៅប្រទេសថៃវិញហើយ។ បន្ទាប់ពីដល់ប្រទេសថៃភ្លាម Weir បាននាំប្រពន្ធ និង មិត្តភក្តិធ្វើកម្មវិធីជប់លាងជាលក្ខណៈគ្រួសារយ៉ាងកក់ក្ដៅ ដោយមានការអាំងបង្កងជាមុខម្ហូបពិសេស។
ទន្ទឹមនឹងនោះ គេក៏ឃើញមានបណា្ដអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិបារម្ភពីតារាប្រុស Weir ព្រោះអ្នកគាំទ្រតារាប្រុសនេះដឹងថា Weir ប្រតិកម្មជាមួយនឹងបង្កង។ ដោយម្នាក់ៗបានចូលទៅបញ្ចេញមតិព្រោងព្រាតថា បង Weir ញ៉ាំបង្កងអត់បានទេ ព្រោះប្រតិកម្ម៕