ព្រោះក្តីស្រឡាញ់ ទោះឡើងងារជំទាវ ឧកញ៉ា តែតារាប្រុសស្រីទាំងនេះ នៅក្រាញមិនចោលសិល្បៈ
បើគិតមកដល់ឆ្នាំ ២០២២ នេះ មានសិល្បករ-ការិនី មួយចំនួនបានឡើងឋានៈជាអ្នកមានមុខមាត់ក្នុងសង្គម ដោយខ្លះត្រូវបានព្រះមហាក្សត្រតែងតាំង ហើយខ្លះទៀតបានរៀបការនឹងស្វាមី-ភរិយា ដែលមានតំណែងក្នុងសង្គមស្រាប់។ ក្រោយពីទទួលបានឋានៈខ្ពស់មុខមាត់ក្នុងសង្គមហើយ គេក៏សង្កេតឃើញមានសិល្បករ-ការិនីខ្លះ ក៏បានបញ្ឈប់អាជីពសិល្បៈ ដោយចាប់យកមុខជំនួយធំៗ ឬក៏រស់នៅយ៉ាងសាមញ្ញចាកចេញពីវិថីសិល្បៈ តែបើក្រឡេកមកមើលតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន ៣ រូប ដែលមានងារជាឧកញ៉ា និង ជំទាវខាងក្រោមនេះវិញ បើទោះជាខ្ពង់ខ្ពស់យ៉ាងណា ក៏ម្នាក់ៗនៅតែបន្តលើអាជីពសិល្បៈដូចដើម។
១. ជំទាវ ហ៊ឹម ស៊ីវន
បើទោះជាបានរៀបការនឹងស្វាមីមានតំណែងក្នុងជួររដ្ឋាភិបាល និង មានងារជាជំទាវផង ព្រមទាំងមានមុខជំនួយក្តោបក្នុងដៃ ដូចជាចំការទុរេនក្តី តែតារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន នៅតែបន្តអាជីពលើវិថីសិល្បៈដូចដើម។ ជារឿយៗជំទាវ ហ៊ឹម ស៊ីវន ក៏តែងមានវត្តមានច្រៀងក្នុងកម្មវិធីរបស់មហាជនជាច្រើនផងដែរ។
២. ឧកញ៉ា ព្រាប សុវត្ថិ
ទើបតែទទួលបានងារជាឧកញ៉ានៅឆ្នាំ ២០២២ នេះ តារាចម្រៀងកំពូល ព្រាប សុវត្ថិ ក៏នៅតែមិនបោះបង់អាជីពជាតារាចម្រៀងនោះដែរ ទោះសព្វថ្ងៃឧកញ៉ាមមាញឹកខ្លាំងនឹងមុខជំនួយជាច្រើនក្នុងដៃ។ បច្ចុប្បន្នឧកញ៉ា ព្រាប សុវត្ថិ គឺជាតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា។ ក្នុងនោះឧកញ៉ា ព្រាប សុវត្ថិ ក៏នៅតែទទួលបានការអញ្ជើញជាតារាចម្រៀងក្នុងកម្មវិធីធំៗជាច្រើនទៀតផង។
៣. ឧកញ៉ា ខេមរៈ សិរីមន្ត
មិនខុសគ្នាពីឧកញ៉ា ព្រាប សុវត្ថិ នោះឡើយ គឺឧកញ៉ា ខេមរៈ សិរីមន្ត ក៏នៅតែបន្តអាជីពជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដោយជារឿយៗឧកញ៉ាបានចេញបទចម្រៀងថ្មី និង នៅតែទទួលបានការគាំទ្រដូចដើម។ ជាងនេះទៅទៀត ក្រៅពីជាតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានជំនួញផ្នែកអចលនទ្រព្យផងដែរ៕