មនុស្សស្រីមាន ៣ ចំណុចនេះ ទើបអាចឆក់បេះដូងរបស់តារាចម្រៀង ស៊ូលី ផេង
តារាចម្រៀង Original Song ដែលកំពុងពេញនិយមក្នុងស្រទាប់មហាជន ស៊ូលី ផេង ត្រូវបានអ្នកគាំទ្រចាត់ទុកជាបុរសកំពូលសេដ ព្រោះសឹងតែរាល់បទចម្រៀងរបស់តារាប្រុសរូបនេះ គឺសុទ្ធសឹងតែជាប្រភេទបទបែបមនោសញ្ចេតនា ស្នេហាបែកបាក់ ឈឺចាប់ ព្រាត់ប្រាស់ឆ្លុះបញ្ចាំងពីជីវិតស្នេហាយុវវ័យក្នុងសង្គម កម្រនឹងមានបទរីករាយស្រស់បំព្រងណាស់។
ឃើញ ស៊ូលី ផេង តាក់តែងនិពន្ធច្រើនតែបទចម្រៀងស្នេហាឈឺចាប់ខ្លោចផ្សារ តែបើងាកមកមើលពីជីវិតពិតវិញ តារាប្រុសរូបនេះគឺជាបុរសកក់ក្ដៅ មានទំនួលខុសត្រូវ គិតគូរពីរឿងអនាគតច្បាស់លាស់មិនចង់ឱ្យអនាគតប្រពន្ធ និង កូនលំបាកនោះទេ។
និយាយដល់រឿងគូអនាគត កន្លងមក ស៊ូលី ផេង បានទម្លាយពីនារីក្នុងក្ដីស្រមៃដែលលោកប៉ង់ចង់បានជាគូជីវិត គឺគ្រាន់តែនារីដែលសាមញ្ញ មិនមែនជាអ្នកស្ថិតក្នុងពិភពសិល្បៈដូចគ្នាក៏បាន តែចំណុចដែលសំខាន់ នាងជាមនុស្សស្រីដែលចេះយកអាសាអ្នកដទៃ រួសរាយរាក់ទាក់ និង ជានារីដែលមានអធ្យាស្រ័យខ្ពស់។
ការបង្ហើបពីនារីក្នុងក្ដីស្រមៃរបស់ ស៊ូលី ផេង បានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសនារីៗជាច្រើនជ្រួលជ្រឺមចង់ឃើញឆាប់ៗថា តើនារីរូបណាដែលមានសំណាងក្លាយជាមនុស្សស្រីក្នុងក្ដីស្រមៃរបស់លោក៕