មានសឹងគ្រប់យ៉ាងអស់ហើយ តែ Baifern បែរជាមកខ្សត់រឿងមួយនេះទៅវិញ
បើនិយាយពីកំពូលតារាសម្តែងស្រីប្រចាំប្រទេសថៃ Baifern Phimchanok មហាជនភាគច្រើនមុខជាបានស្គាល់នាងច្បាស់ ព្រោះតែនាងជាតារាសម្តែងឆ្នើមមួយរូបដែលពោរពេញដោយទេពកោសល្យ ជាពិសេសរាល់ស្នាដៃដែលនាងសម្តែង គឺសុទ្ធសឹងតែទទួលបានការគាំទ្រ មិនថាជារឿងខ្នាតតូច ឬ ខ្សែភាពយន្តខ្នាតធំនោះទេ។
ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ Baifern ក៏ត្រូវបានមហាជនកោតសរសើរផងដែរថា នាងជាតារាស្រីដែលមានទាំងព្រម មិនថារូបសម្បត្តិ ទេពកោសល្យ កេរ្តិ៍ឈ្មោះ ឬ ទ្រព្យសម្បត្តិនោះទេ។
ផ្ទុយនឹងការរីករាយជាមួយពាក្យសរសើរទាំងនេះ Baifern បែរជាចេញមុខទម្លាយថា ៖ «ឃើញខ្ញុំបែបនេះ តែរឿងស្នេហាគឺខ្ញុំកម្សត់ណាស់ បើមិនអ៊ីចឹងមិនមែន Single ដល់រាល់ថ្ងៃទេ។ អ្នកខ្លះគេ Single គេមានអ្នកតាមចែចង់ មានអ្នកនិយាយជាមួយ ខ្ញុំនេះវិញខ្សត់សូម្បីតែអ្នកញ៉ែ មិនដឹងហេតុអ្វី?»។
«ប៉ុន្តែពេលគិតចុះគិតឡើង ខ្ញុំមិនផ្តោត ឬ គិតរឿងនេះខ្លាំងពេកទេ ព្រោះតែជឿថាថ្ងៃណាមួយពិភពលោកគង់តែវិលឱ្យខ្ញុំជួបមនុស្សម្នាក់នោះ ពេលនេះក៏ប្រើជីវិតសាមញ្ញៗធម្មតាៗ ពេលទំនេរក៏បបួលមិត្តភក្តិទៅដើរលេង មិនទៅខ្វល់រឿងអត់អ្នកញ៉ែទេចាស៎!»៕