មិនធម្មតាទេ! ចំណូលសង្សារ Mai Davika បានពីការនិពន្ធរឿង អាចដេកចាយមួយជីវិតក៏មិនអស់
តារាប្រុស Ter Chantavit មិនត្រឹមតែជាតារាសម្តែងដែលមានសមត្ថភាព និង ស្រស់សង្ហានោះទេ តែលោកគឺជាអ្នកនិពន្ធរឿងដ៏ល្បីឈ្មោះម្នាក់ និង ជាជំនួយការនាយកខ្សែរភាពយន្តខ្នាតធំមួយក្នុងពិភពសិល្បៈ។ លើសពីនេះទៅទៀត លោកក៏មានមុខងារជាអ្នកកាន់កាមេរ៉ាថត និង ជាគ្រូបង្វិកការសម្តែងម្នាក់ដែលមានសមត្ថភាពផងដែរ។
បើតាមការទម្លាយឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយ កាលពីពេលកន្លងទៅថា តារាប្រុសលោក Ter Chantavit មិនត្រឹមតែជាកំពូលតារាដែលមានសមត្ថភាពនោះទេ តែពេលនេះលោកក៏បានបំបែកឯតទគ្គកម្មដែលរកចំណូលបានបានច្រើនជាងគេប្រចាំប្រទេសថៃមទៀតផង តាមរយៈស្នាដៃតែងនិពន្ធ ដោយរឿងដែលលោកសរសេរអាចរកចំណូលបានមិនតិចជាង ១០០០ លានបាតនោះទេ ដែលស្មើទៅនឹងជាង ៣០ លានដុល្លារឯណោះ។ ចំពោះរឿងមួយនេះ វាពិតធ្វើឱ្យមហាជនឮហើយស្ទើរស្រឡាំងកាំងណាស់ពេលបានឮដំណឹងដ៏សែននឹកស្មានមិនមួយនេះ។
យ៉ាងណាមិញ វាជារឿងមួយដែលអ្នកគាំទ្រមានមោទកភាពចំពោះរូបលោកណាស់ ដែលមិននឹកស្មានថាលោកនឹងក្លាយខ្លួនជាអ្នកនិពន្ធវ័យក្មេងដែលរកចំណូលបានច្រើនជាងគេលំដាប់ប្រទេសថៃឡើយ។ ជុំវិញរឿងដ៏រីករាយមួយនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកតាមដានខ្សែភាពយន្តដែលនិពន្ធដោយលោកផ្ទាល់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និង កាន់តែបន្តគាំទ្រស្នាដៃរបស់លោកបន្តទៀតផងដែរ៕
ប្រភព៖ KKnews