ទិដ្ឋភាពក្នុងផ្ទះតម្លៃជិត ១ លានដុល្លាររបស់ Pong Nawat អភិជនញាក់សាច់
មហាជនភាគច្រើន មុខជាបានស្គាល់រួចមកហើយ លោក Pong Nawat តារាជើងចាស់ដែលមានរូបរាងសង្ហា មានសាច់ដុំកង់ៗ សាងកេរ្តិ៍ឈ្មោះល្បីក្នុងពិភពសិល្បៈថៃមកជាង ១០ ឆ្នាំ និងមានស្នាដៃរឿងល្បីៗជាច្រើន មិនថាជារឿងភាគ ឬខ្សែភាពយន្តខ្នាតធំនោះទេ។
បើនិយាយពីជីវិតឯកជន របស់តារាប្រុសរូបនេះវិញ គេសង្កេតឃើញថាមកទល់ពេលនេះ Pong គឺនៅមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ តែ Pong ក៏ធ្លាប់លើកឡើងថា លោកពេញចិត្តនឹងការរស់នៅម្នាក់ឯង។
បន្ថែមពីនេះទៅទៀត គេបានរកឃើញថាជិវិតក្រៅឆាករបស់ Pong គឺមានភាពអភិជន និងស៊ីវិល័យមិនធម្មតាទេ ជាពិសេសគឺលោកមានផ្ទះយ៉ាងធំស្កឹមស្កៃ មានតម្លៃជាង ២២ លានបាត (ប្រមាណ ៥៩០ ០០០ ដុល្លារ)។
បើទោះបីរស់នៅម្នាក់ឯងក៏ពិតមែន តែផ្ទះធំនេះ Pong បង្ហើបបន្ថែមឱ្យដឹងថា៖ «លោកបានរៀបចំបន្ទប់ជាច្រើន ជាពិសេសគឺមានបន្ទប់ត្រៀមសម្រាប់កូនៗរួចជាស្រេច ទាំងដែលរាល់ថ្ងៃលោកនៅ Single នៅឡើយ»។
លើសពីនេះទៀតផ្ទះមួយនេះ គឺចំណាយច្រើនទៅលើការតុបតែង និងកែច្នៃផ្សេងៗ ដោយក្នុងលោកបានដាក់បង្ហាញស្នាដៃរបស់លោក នៅតាមជណ្តើរ និងជញ្ជាំងផ្ទះ ហើយក៏មានការទិញរូបគំនូរបុរាណមកតាំងយ៉ាងស្រស់ស្អាត។ សូមទស្សនារូបភាពខាងក្រោមនេះ៖