តារាប្រុសកូរ៉េ ៦ រូប មានតម្លៃខ្លួនខ្ពស់ដាច់គេ ថតតែមួយរឿង បើប៉ះអ្នកល្មមៗចាយបានមួយជីវិត
ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តកូរ៉េមួយចំនួន ប្រាកដជាមិនទាន់បានដឹងនៅឡើយទេ ពីតម្លៃខ្លួនដែលតារាសម្ដែងទាំងនោះទទួលបាន នៅក្នុងការថតរឿង មួយភាគ ឬ តម្លៃសរុបនៅក្នុងការថតទាំងមូលនោះឡើយ។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងទម្លាយតម្លៃខ្លួនរបស់តារាប្រុសទាំង ៦ ដួង ដែលទទួលបាន តម្លៃខ្លួនខ្ពស់ក្នុងការថតរឿង ក្នុងឆ្នាំ ២០២១ កន្លងទៅ៖
៦. តារាសម្ដែង Song Joong Ki
លោក Song Joong Ki ឬ ប្រិយមិត្តមួយចំនួនបានស្គាល់ជា Vincenzo នោះ លោកទទួលបានតម្លៃខ្លួន គឺ ៦០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៥០,៣០០ ដុល្លារក្នុងមួយភាគ។
៥. តារាសម្ដែង Lee Jong Suk
ចំណែកឯ តារាញញឹមស្រស់ មានមន្តស្នេហ៍លោក Lee Jong Suk ទទួលបានតម្លៃខ្លួន ៦០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៥០,៣០០ ដុល្លារក្នុងមួយភាគដូចទៅនឹងលោក Song Joong Ki ដែរ។
៤. តារាសម្ដែង Lee Minho
តារាសម្ដែងប្រុសដែលទទួលបានប្រជាប្រិយភាពខ្លាំងរូបនេះ ទទួលបានតម្លៃខ្លួនចំនួន ៧០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៥៨,៧០០ ដុល្លារក្នុងមួយភាគ។
៣. តារាសម្ដែង Jo In Sung
រីឯ លោក Jo In Sung ទទួលបានតម្លៃខ្លួន ៨០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៦៧,១០០ ដុល្លារក្នុងមួយភាគ។
២. តារាសម្ដែង Hyun Bin
តារាប្រុស ដែលទើបតែរៀបការថ្មីៗនេះ និង ជាស្វាមីបណ្ដូលចិត្តរបស់តារាសម្ដែងស្រី Hye Jin ក៏មិនណយដែរ គឺលោកឈរលើកំពូលតារាង ដែលទទួលបានតម្លៃខ្លួនខ្ពស់រហូតដល់ទៅ ១០០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៨៣,៩០០ ដុល្លារឯណោះ ក្នុងមួយភាគ។
១. តារាសម្ដែង Kim Soo Hyun
ងាកមក តារាសម្ដែង Kim Soo Hyun គឺជាតារាសម្ដែងប្រុសលំដាប់ទី ១ ឈរលើកំពូលតារាង ដែលទទួលបានតម្លៃខ្លួនខ្ពស់ ដូចតារាសម្ដែង Hyun Bin គឺ ១០០ លានវ៉ុន ដែលស្មើនឹងប្រមាណជា ៨៣,៩០០ ដុល្លារក្នុងមួយភាគ៕