បង្ហាញសម្រស់ និង ប្រវត្តិសិក្សាប្អូនស្រីទាំង ៣ របស់ Fayfaye គូស្នេហ៍ Boy Pakorn ដឹងហើយ ញាក់សាច់!
ជឿជាក់ថាប្រិយមិត្តមួយចំនួន មុខជាបានស្គាល់រួចមកហើយ Fayefaye តារាចម្រៀងស្រីដែលជាស្នេហ៍គ្រាដំបូងរបស់តារាប្រុស Boy Pakorn។
ក្រោយប្រកាសជាផ្លូវការថាជាគូស្នេហ៍នឹងគ្នា តារាប្រុសស្រីគូនេះ ហាក់បណ្តើរគ្នាទៅណាមកណាជាញឹកញាប់ ជាពិសេសតែងបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គម IG បង្អួតអ្នកគាំទ្រជារឿយៗ។
ថ្មីៗនេះមហាជនហាក់ចាប់អារម្មណ៍ដល់បងប្អូនស្រីបង្កើតរបស់ Fayefaye ជាខ្លាំង ជាពិសេសគ្រប់គ្នាលាន់មាត់សរសើរថា កូនស្រីរបស់គ្រួសារនាង ម្នាក់ៗសុទ្ធតែស្រស់ស្អាត។
១. Fang Dhanundhorn
Fang ជាកូនស្រីទី ១ ជាតារាចម្រៀង អ្នកសម្តែង ពិធីករ និង ជាសមាជិកមួយរូបរបស់ក្រុមចម្រៀងនារី FFK ជាមួយប្អូនស្រី Fayefaye។ ក្រៅពីរូបសម្រស់ស្រស់ស្អាត Fang ក៏មានការអប់រំខ្ពស់ផងដែរ ដោយនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៅឯ Imperial College London។
២. Faye Pornpawee
Faye គឺជាកូនស្រីទី ២ ក្នុងគ្រួសារ ដែលមហាជនភាគច្រើនបានស្គាល់ថាជាគូស្នេហ៍របស់ Boy។ នាងជាតារាចម្រៀង និងជាសមាជិកមួយរូបប្រចាំក្រុម FFK ជាមួយបងស្រីរបស់នាង Fang។ Fayefaye មិនត្រឹមតែជាអ្នកសិល្បៈដែលអាចច្រៀង និងរាំបានយ៉ាងរស់រវើកនោះទេ តែនាងក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហ្វេសសិន នៅឯ University of the Arts London ផងដែរ។
៣. Finn Pirpicha
Finn គឺជាកូនស្រីពៅក្នុងគ្រួសារ មានសម្រស់ស្រស់ស្អាតមិនចាញ់បងៗនោះឡើយ តែនាងហាក់មិនមាននិស្ស័យក្នុងវិស័យសិល្បៈសោះឡើយ ដោយនាងគិតតែពីការសិក្សា និងធ្វើការក្រៅរង្វង់សិល្បៈ។ ចំពោះការសិក្សាគឺមិនចាញ់បងៗនោះឡើយ ដោយ Finn បានបញ្ចប់ការសិក្សាផ្នែកជំនួញមកពីសាកលវិទ្យាល័យ The University of Queensland នៅប្រទេសអូស្ត្រាលី៕