តារាកំប្លែង គ្រត បង្ហាញសម្រស់ថ្មី ស្អាតប្លែក ក្រោយកែកុនបន្ថែមបន្ដិច!
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈហាក់មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញសម្រស់ទើបកែកុនរួចថ្មីៗរបស់តារាកំប្លែងជើងចាស់ អ្នកនាង គ្រត ដែលបានថតរូបបង្ហោះនៅលើគណនីហ្វេសប៊ុកប៉ុន្មានសន្លឹក។
បើគិតឱ្យដិតដល់ទៅ តារាកំប្លែងជើងចាស់អ្នកនាង គ្រត បានប្រឡូកសិល្បៈជាង ៣០ ឆ្នាំមកហើយ ដោយរយៈពេលជាច្រើនឆ្នាំក្នុងវិថីសិល្បៈនេះ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពខាងលើនៅតែរក្សារូបសម្រស់ដើមដដែល ទើបតែពេលនេះ អ្នកនាង គ្រត ស្រាប់តែបង្អួតសម្រស់ទើបកែកុនថ្មីបន្ថែមបន្ដិច ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ។
យ៉ាងណាមិញ សម្រស់ថ្មីក្រោយកែកុនបន្ថែមបន្ថយរបស់តារាកំប្លែង គ្រង ឃើញថាប្លែកភ្នែកម្យ៉ាង ត្រង់ចំណុចត្របកភ្នែក មើលទៅស្រស់ស្អាត និង ស័ក្ដិសមម្យ៉ាងទៅនឹងទម្រង់មុខរបស់អ្នកនាងពេលបច្ចុប្បន្ន។
ស្របពេលដែលអ្នកនាង គ្រត បង្អួតសម្រស់ថ្មី ដែលមើលទៅក្មេងជាងមុននេះ ក៏បានធ្វើឱ្យសិស្សប្អូនជំនាន់ក្រោយសិល្បៈ មិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រនាំគ្នាបញ្ចេញយោបល់លើកសរសើរជាច្រើនផងដែរ៕