ភ្ញាក់ផ្អើលបំផុត! Jessi ម្ចាស់បទ «Zoom» ប្រកាសចេញពីផលិតកម្ម P Nation ហើយ!
ដូចដែលប្រិយមិត្តមួយចំនួនបានស្គាល់រួចមកហើយ Jessi គឺជាតារាចម្រៀងទោលដ៏ល្បីមួយរូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម P Nation ហើយក៏ជាម្ចាស់បទដ៏មានប្រជាប្រិយភាពពីសំណាក់យុវវ័យសព្វថ្ងៃនេះ ដែលមានចំណងជើងថា «Zoom» ផងដែរ។
យ៉ាងណាមិញ ក្នុងថ្ងៃនេះផ្ទាល់ (ថ្ងៃទី ៦ ខែកក្កដា) ផលិតកម្ម P Nation បានចេញសេចក្ដីប្រកាសមួយដោយបាននិយាយថា កុងត្រារវាង P Nation ជាមួយ Jessi បានផុតកំណត់ហើយ ហើយនាងនឹងមិនបន្តកុងត្រាទៅមុខទៀតទេ។
គួរបញ្ជាក់ផងដែរថា Jessi គឺជាសិល្បៈករដំបូងគេ ដែលឈានជើងចូលមកក្នុងផលិតកម្ម P Nation ចាប់តាំងពីឆ្នាំ ២០១៩ មក រីឯប្រជាប្រិយភាពរបស់នាងក៏បានហក់ស្ទុះខ្លាំងចាប់តាំងពីបោះជំហានចូលផលិតកម្មមួយនេះ។
យ៉ាងណាមិញ បើទោះបីជាដំណឹងមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្រទាំងអស់សោកស្ដាយក៏ពិតមែន ប៉ុន្តែក្នុងនាមជាអ្នកគាំទ្រទាំង Jessi ព្រមទាំង ផលិតកម្ម P Nation នោះ សូមគោរពនូវការសម្រេចចិត្តរបស់នាង ហើយនឹងនៅតែបន្តគាំទ្រគ្រប់សកម្មភាពសិល្បៈរបស់ពួកគេតទៅមុខទៀត៕