កក់ក្ដៅណាស់! Diana នាំគ្រួសារទៅចាយជីវិតអភិជន នៅស្រុកកំណើតឪពុក
ជឿថាប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ តារាសម្ដែងស្រីកូនកាត់ថៃ-បារាំង នាង Diana Flipo ដែលជាតារាស្រីម្នាក់មានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាពសម្ដែងល្អ ដែលធ្វើឱ្យនាងតែងទទួលបានការអួតសរសើរពីមហាជនពុំសូវជាដាច់ឡើយ។
យ៉ាងណាមិញ មិនត្រឹមជាតារាល្បី មានរូបសម្រស់ស្រស់ស្អាត បើងាកទៅមើលពីជីវិតរបស់តារាស្រី Diana ក៏រឹតតែហាយសូរមិនធម្មតា។ នាងមានឪពុកជាជនជាតិបារាំង ម្តាយជាជនជាតិថៃ និង កើតក្នុងត្រកូលអ្នកជំនួញ រស់នៅពោរពេញដោយភាពសម្បូរសប្បាយណាស់ មិនថាទ្រព្យសម្បត្តិ លុយឡាន គឺចាយមិនចេះខ្វះឡើយ។
ហេតុនេះហើយ ទើបជាញឹកញាប់ គេតែងឃើញនាងទៅលម្ហែកាយ ប្រើប្រាស់ជីវិតសប្បាយៗរបស់ខ្លួន ដោយការដើរកម្សន្តនៅតាមកន្លែងថ្មីៗជានិច្ច គឺពិតជាគួរឱ្យច្រណែនមែនទែន។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រីស្រស់ Diana ក៏បានលាប្រទេសថៃ ទៅកម្សាន្តសប្បាយនៅប្រទេសបារាំងម្តងទៀតហើយ ជាលក្ខណៈគ្រួសារតែម្តង។ ក្នុងនោះដែរ ប្រទេសបារាំងនេះ គឺជាស្រុកកំណើតរបស់ឪពុករបស់នាងផ្ទាល់ ទើបធ្វើឱ្យនាងដើរហើរបានយ៉ាងស្រួលរំភើយ ទៅជះសម្រស់ស្រស់ស្អាតរបស់ខ្លួនសឹងគ្រប់ទីកន្លែង ដែលមើលទៅពិតជារីករាយណាស់ ព្រោះបរិយាកាសនៅទីនោះក៏ស្រស់ស្រាយដូចគ្នា។
លើសពីនេះទៅទៀត ក្នុងការមកបារាំងលើកនេះ នាងក៏បានឆ្លៀតទៅជួបជុំជាមួយញាតិមិត្តបងប្អូនខាងឪពុកទៀតផង ពិតជាកក់ក្តៅមិនតិចឡើយ ព្រោះយូរៗម្តងដែលនាងបានមកលេងទីនេះ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ក៏ម្នាក់ៗនាំគ្នាសរសើរមិនដាច់ពីមាត់ ពីសម្រស់នាងដែលកំពុងចែងចាំងលើកទឹកដីប្រទេសបារាំង ហើយក៏បានជូនពរនាង និងគ្រួសារឱ្យត្រលប់មកវិញដោយសុវត្ថិភាពផងដែរ៕