ធ្លាយដំណឹងក្ដៅៗ Weir ទិញផ្ទះប្រណីតតម្លៃកប់ពពក ដើម្បីរស់នៅជាមួយអនាគតភរិយា
មកទល់ពេលនេះ កាន់តែខិតជិតដល់ថ្ងៃមង្គលការ រវាងតារាប្រុស Weir Sukollawat និង កូនក្រមុំរូបស្រស់អ្នកក្រៅរង្វង់សិល្បៈ នាង Vicki ហើយ ពោលគឺអ្នកទាំងពីរ នឹងដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ។
អ្វីដែលកាន់តែពិសេស ស្រាប់តែថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុករបស់ថៃមួយ បានទម្លាយដំណឹងល្អមួយទៀតថា ពេលនេះតារាប្រុស Weir Sukollawat បានទិញផ្ទះប្រណីត នៅក្នុងក្រុងរួចហើយ ទុកសម្រាប់រស់នៅជាមួយអនាគតភរិយាក្រោយរៀបការរួច។
ជាពិសេស បើតាមការឱ្យដឹងពីប្រភពដដែលបានបន្ថែមថា ផ្ទះប្រណីតដែលតារាប្រុសរូបនេះទិញ គឺស្ថិតនៅក្នុងទីក្រុងតែម្តង ដែលមានតម្លៃយ៉ាងទាបបំផុតពីចន្លោះ ៣៥ -៩០ លានបាត ដែលស្មើរនឹងប្រាក់ដុល្លារពីជាង ១ ទៅ ៣ លានដុល្លារឯណោះ។
យ៉ាងណាមិញ ជុំវិញដំណឹងទិញផ្ទះសម្រាប់រស់នៅជាមួយអនាគតភរិយារបស់តារាប្រុសរូបនេះដែរ មកទល់ពេលនេះហើយ នៅពុំទាន់ឃើញសមីខ្លួនចេញមុខបកស្រាយលម្អិតទេ ថាជាដំណឹងពិត ឬ យ៉ាងណានោះ?
តែសម្រាប់មហាជនវិញនៅតែគិតថា វាជាដំណឹងពិត ព្រោះកន្លងមកលោកក៏ធ្លាប់បង្ហើបចំពោះរឿងនេះដែរ៕