ពូកែណាស់! អាយុត្រឹម ៤ ឆ្នាំសោះ កូនប្រុស Noey ឈ្នះពានរង្វាន់ពិសេសមួយ នៅសាលា
អស់រយៈពេល ៥ ឆ្នាំមកហើយដែលតារាស្រីរាងតូចច្រឡឹង Noey Chotika បានផ្អាកពីការងារសិល្បៈទៅបំពេញតួនាទីជាភរិយាល្អ ម្ដាយល្អ របស់ស្វាមី និង កូនជាទីស្រឡាញ់។
ទន្ទឹមនឹងការផ្អាកពីសិល្បៈនេះ គេក៏ឃើញមានមហាជនអ្នកគាំទ្រជាច្រើន ចង់ឃើញនាងវិលមកចាប់អាជីពសិល្បៈឡើងវិញ តែទោះជាយ៉ាងណាក្ដីសម្រាប់ពេលនេះនាងពុំទាន់អាចវិលចូលបានដែរ ព្រោះថាមានក្នុងស្រីរបស់នាងនៅតូចនៅឡើយ ហើយមួយវិញទៀត នាងកំពុងតែមានជំនួញកាន់ក្នុងដៃទៀត។
ក្រោយពីរៀបការ គេកត់សម្គាល់ឃើញថា ជីវិតរបស់តារាស្រី Noey Chotika រស់នៅពោរពេញដោយក្ដីសុខសុភមង្គលណាស់។ ជារឿយៗ គេតែងឃើញនាង និង ស្វាមី បង្ហាញនូវភាពផ្អែមល្ហែម ជាមួយគ្នាមករហូត បើទោះបីមកទល់ពេលនេះ អ្នកទាំងពីរមានកូនចំនួន ២ នាក់ហើយក្ដី តែស្នេហាពួកគេនៅតែស្អិតល្មួត ដូចគ្រាដើមអ៊ីចឹងដែរ។
ដោយឡែក បើនិយាយពីកូនប្រុសច្បងរបស់នាង វិញ អូន Akin កាន់តែធំកាន់តែសង្ហា នាំឱ្យមហាជនក្រឺតក្នាញ់គ្រប់ៗគ្នា។ មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ Akin ក៏ជាក្មេងឆ្លាតក្នុងសាលារៀនផងដែរ។
ថ្មីៗនេះ គេបានឃើញតារាស្រី Noey បានចេញមកបង្ហោះរូបភាពកូនប្រុស ទាំងអារម្មណ៍រំភើប ខណៈដែលកូនប្រុសសំណព្វចិត្ត រៀនពូកែផ្នែកគណិតវិទ្យា រហូតដណ្ដើមបានពានរង្វាន់ Math Award ។
ទន្ទឹមនឹងឃើញកូនប្រុសរៀនពូកែបែបនេះ តារាស្រី Noey ក៏បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យថា ៖ «អូន Akin បានរៀបចប់ មតេយ្យកម្រិតទី ១ ហើយ អូន Akin ពូកែផ្នែកគណិតវិទ្យា ថែមទាំងដណ្ដើមរង្វាន់ឱ្យម៉ាក់ និង ប៉ាទៀតផង»។
បន្ទាប់ពីឃើញសារបែបនេះ មហាជនជាច្រើន បានចូលទៅបញ្ចេញមតិសរសើរដល់អូន Akin គ្រប់ៗគ្នា៕