(វីដេអូ) បេនី យ៉ាំង ធ្វើពិធីចេញខែកូនប្រុសយ៉ាងសាមញ្ញ តែបង្ហាញក្ដីសុខពេញទី
ពិតណាស់ តារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង បានសម្រាលកូនប្រុសដំបូងដ៏ថ្លោសទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ដែលនាងបានដាក់ឈ្មោះឱ្យកូនប្រុសបណ្ដូលចិត្តរបស់នាងថា លី អាន ហៅ «Corsin»។
យ៉ាងណាមិញ ក្រោយពីទទួលបានកូនដំបូងដ៏គួរឱ្យក្នាញ់នេះ បេនី យ៉ាំង តែងធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសរសើរខ្លាំងជាមួយនឹងការបង្ហាញតួនាទីជាម្ដាយដ៏រឹងមាំ ធ្វើជាម្ដាយផង ជាឪពុកផងសម្រាប់កូនប្រុស មើលថែប្រកបដោយការយកចិត្តទុកដាក់ ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅយ៉ាងពេញលេញ និង ថ្នាក់ថ្នមបានយ៉ាងល្អបំផុតមិនឱ្យរូបគេខ្វះភាពកក់ក្ដៅឡើយ។
ដោយឡែក គិតមកដល់ពេលនេះ កូនប្រុសរបស់ តារាស្រីរូបនេះ មានអាយុមួយខែហើយ ដែលនៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ ក៏បានអ្នកម៉ាក់ហាយសូរ បេនី យ៉ាំង បានរៀបចំកម្មពិធីបង្កក់សិរី ឬហៅថាពិធីចេញខែឱ្យកូនប្រុសរបស់នាងយ៉ាងសាមញ្ញ ដោយនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះទឹក បង្កក់សិរីឱ្យកូនប្រុសនៅផ្ទះជុំជាមួយគ្រួសាពេញដោយស្នាមញញឹម និងកក់ក្ដៅបំផុត៕
សូមទស្សនាវីដេអូខាងក្រោម៖