យូរៗឃើញ Jes កាន់ដៃ Vill ទៅសាងស្នេហ៍ម្តង អ្នកគាំទ្រលួចញញឹម
អស់រយៈពេលប្រមាណជា ៣ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាប្រុស លោក Jes Jespipat និង តារាស្រីស្រស់ Vill Wannarot បានមានទំនាក់ទំនងស្អិតល្មួតជាមួយគ្នា តែគូស្នេហ៍នេះហាក់ពុំសូវជាបង្ហាញពីសកម្មភាពជិតស្និទ្ធគ្នាលើបណ្ដាញសង្គមដូចគូស្នេហ៍តារាដទៃនោះទេ។
ជារឿយៗមហាជនអ្នកគាំទ្រតែងចង់ឃើញភាពផ្អែមល្ហែមរបស់គូស្នេហ៍នេះដូចគូដទៃ តែតារាស្រីប្រុសគូនេះហាក់ពុំដូច្នោះឡើយ រហូតម្នាក់ៗលាន់មាត់ចោទសួរមកជាហូរហែពាក់ព័ន្ធទំណាក់ទំនងរបស់ពួកគេទាំងពីរ។
ដោយឡែក ថ្មីៗនេះហាក់ធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង ដោយគេឃើញគូស្នេហ៍តារាស្រីប្រុសថៃគូនេះ បានកាន់ដៃគ្នាទៅសាងស្នេហ៍នៅឯខេត្តភូកេត ព្រមទាំងបង្ហាញនូវរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកបង្ហោះឡើងក្នុងគណនីអ៊ីនស្ត្រាក្រាម។ ភ្ជាប់ជាមួយនឹងរូបភាពផ្អែមល្ហែមស្អិតល្មួតនោះផងដែរ គេក៏ឃើញតារាស្រី Vill បានសម្ញែងរាងក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាតទៀតផង ដែលនាំឱ្យមហាជនស្ងើចមិនដាច់ពីមាត់៕