ខ្លាំងមែន! Rihanna ទម្លាក់តំណែង Kim Kardashian ក្លាយជាមហាសេដ្ឋីវ័យក្មេងរបស់អាមេរិក
តារាចម្រៀងស្រី Rihanna បានទម្លាក់តំណែងតារាស្រីលំដាប់ A នាង Kim Kardashian ក្លាយជាមហាសេដ្ឋិនីវ័យក្មេងរបស់អាមេរិក ក្រោយទ្រព្យសម្បត្តិរបស់នាងដែលរកបានពីវិស័យតន្ត្រី វិស័យម៉ូដ និង ផលិតផលសម្រស់ កើនដល់ ១.៤ ពាន់លានដុល្លារ។
ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់តារាស្រីរូបនេះដែរ គឺទម្លាយដំបូងកាលពីខែ មិថុនា កន្លងទៅ នៅពេលដែល Rihanna មានឈ្មោះលើបញ្ជី «America’s richest self-made women» របស់ Forbes ដោយក្នុងនោះ រូបនាងជាប់ចំណាត់ថ្នាក់លេខរៀង ២១។ Rihanna គឺជាស្ត្រីវ័យក្មេងម្នាក់គត់អាយុក្រោម ៤០ ឆ្នាំ ដែលអាចឈានជើងចូលតារាងចំណាត់ថ្នាក់របស់ Forbes នេះ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ ៣៤ ឆ្នាំ Rihanna បានជាប់ងារជាមហាសេដ្ឋិនីជាផ្លូវការ កាលពីខែសីហាកន្លងទៅ ដែលបានធ្វើឱ្យនាងក្លាយជាតន្ត្រីករស្រីដែលមានជាងគេបំផុតលើពិភពលោក ក៏ដូចជាស្ត្រីអ្នកមានទ្រព្យជាងគេទី ២ ក្នុងវិស័យកម្សាន្តបន្ទាប់ពី Oprah Winfrey៕