វីដេអូមួយនេះ របស់អនាគតប្រពន្ធ Weir ធ្វើឱ្យផ្ទុះការជជែកវែកញែកពេញប្រទេសថៃ
ចាប់តាំងពីបើកចំហទំនាក់ទំនងជាមួយនារីក្រៅរង្វង់សិល្បៈមក រូបភាពគូ និង សកម្មភាពភាពរបស់តារាប្រុស Weir Sukollawat និង មិត្តស្រីរូបស្រស់ឈ្មោះ Vicki ហាក់ត្រូវបានគេទម្លាយជាបន្ដបន្ទាប់ នៅលើបណ្តាញសង្គម។
ពិសេស បើងាកទៅមើលអនាគតភរិយារូបស្រស់របស់កំពូលតារាប្រុសរូបនេះវិញ បន្ទាប់ពីត្រូវបានបើកចំហទំនាក់ទំនងជាផ្លូវការមក ពេលនេះនាងតែងលេចមុខ និង បង្ហោះវីដេអូសកម្មភាពរបស់នាង ឱ្យមហាជនតាមដានស្ទើរមិនរំលងថ្ងៃឡើយ។
តួយ៉ាង នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ នាងបានលេចមុខបង្ហោះវីដេអូសកម្មភាពរបស់នាងនៅលើគណនី TikTok ផ្ទាល់ខ្លួន ហាក់ធ្វើឱ្យមហាជនលាន់មាត់សរសើរពីរូបសម្រស់ និង ការតុបតែងខ្លួនរបស់នាងស្ទើរគ្រប់គ្នាថា មិនចាញ់តារា ពោលគឺ អ្នកគាំទ្របានយកទៅប្រៀបផ្ទឹមសម្រស់របស់នាង ថាដូចទៅនឹងតារាស្រីចិន Huyixuan ទៀតផង។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កំពូលតារាប្រុស Weir និង គូដណ្ដឹងរូបស្រស់ Vicki កាន់តែកៀកជិតដល់ថ្ងៃចូលរោងការហើយ ពោលគឺពិធីដ៏រំភើបនេះ គ្រោងរៀបចំឡើងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះតែម្តង បន្ទាប់ពីអ្នកទាំងពីរបានសិក្សាមើលចិត្តគ្នាអស់ជាង ១ ឆ្នាំមក៕