តម្លៃសណ្ឋាគារដែល V ស្នាក់នៅពេលទៅប៉ារីស ត្រឹម ៣ យប់អាចទិញឡានបានមួយគ្រឿង
កាលពីថ្មីៗនេះ V សមាជិកក្រុម BTS បានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីហ្វេសសិនរបស់យីហោ CELINE បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ជាពិសេសប្រិយមិត្តដែលរស់នៅទីនោះផ្ទាល់។
មកចូលរួមកម្មវិធីហ្វេសសិនលើកនេះ គេហាក់សង្កេតឃើញថា V ហាក់មានភាពលេចធ្លោជាពិសេសលើស្ទីលតែងខ្លួន មិនត្រឹមតែប៉ុណ្ណោះគេបានរកឃើញថា លោកត្រូវបានគេឱ្យស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលទទួលបានបដិសណ្ឋារកិច្ចយ៉ាងដិតដល់ ថែមទាំងមានទេសភាពយ៉ាងស្រស់ស្អាត។
សណ្ឋាគារដែល V ស្នាក់នៅគឺជាសណ្ឋាគារ Peninsula ដែលត្រូវបានគេរាយការណ៍ថាតម្លៃស្នាក់នៅក្នុងមួយយប់ខ្ទង់ប្រមាណ ១៣ ១០០ ដុល្លារ ហើយ V ត្រូវស្នាកនៅចំនួន ៣ យប់ ដែលសរុបទៅប្រមាណ ៣៩ ៣០០ ដុល្លារ៕