(វីដេអូ) បង្ហាញឈុតមួយ ដែល ឡៅ បញ្ញា យកទៅប្រកួតនៅប៉ូឡូញ ប្រណីតមានអំណាចណាស់
កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ Miss & Mister Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា និង លោក ឡៅ បញ្ញា បានរៀបចំចេញដំណើរទៅប្រទេសប៉ូឡូញហើយ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss & Mister Supranational ២០២២។
យ៉ាងណាមិញ មកដល់ពេលនេះ Miss & Mister Supranational Cambodia ទាំងពីររូបនេះ ពុំទាន់បានទៅដល់ប្រទេសប៉ូឡាញនៅឡើយទេ ដោយសារតែអ្នកទាំងពីរត្រូវធ្វើដំណើរតាមរយៈជើងហោះហើរនៅប្រទេសថៃ ព្រោះមានបញ្ហាខ្លះទាក់ទងនឹង VISA ដែលមិនអាចធ្វើការហោះហើរពីកម្ពុជាទៅប្រទេសប៉ូឡូញដោយផ្ទាល់បាន។
ប៉ុន្តែយ៉ាងណាតាមការជូនដំណឹងជាបន្តបន្ទាប់ពី បវរកញ្ញា និងបុរសឯកទាំងពីរូបនេះ បានឱ្យដឹងថាអ្នកទាំងពីរនឹងធ្វើដំណើរចេញពីប្រទេសថៃទៅដល់ប្រទេសប៉ូឡូញ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះហើយ។
ដោយឡែក ស្របពេលនេះដែរ នៅយប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញនេះ គេក៏បានឃើញបណ្ដាញសង្គមរបស់ បុរសឯក ឡៅ បញ្ញា ក៏បានបញ្ចេញរូបភាព និងវីដេអូនៃឈុតបុរាណដ៏មានអំណាចមួយរបស់ខ្មែរ ដែលត្រៀមយកទៅបង្ហាញលើឆាកអន្តរជាតិក្នុងវគ្គ Talent នៅឯប្រទេសប៉ូឡូញ។
ឈុតនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍សរសើរ និងពេញចិត្តខ្លាំងពីមហាជនអ្នកគាំទ្រវិស័យកញ្ញាឯកបុរសឯក ដែលឃើញថាជាឈុតបុរាណខ្មែរដ៏មានអំណាច មានឈ្មោះថា «អ្នកចម្បាំងអាណាចក្រអង្គរ» រចនាឡើងយ៉ាងប្រណីត ពោរពេញដោយអត្ថន័យ ដែលគ្រងលើខ្លួនរបស់ បុរសឯករូបនេះ កាន់តែមានភាពលេចធ្លោខ្លាំងផងដែរ៕
សូមចុច link ខាងក្រោមដើម្បីទស្សនាវីដេអូ៖
https://web.facebook.com/100009875439269/videos/pcb.1787176721621492/1175812386321187
https://web.facebook.com/100009875439269/videos/pcb.1787176721621492/559376249193118