យូរៗបានជួបមុខកូនស្រីម្តង ស្រាប់តែ Songkarn នាំកូនទៅធ្វើរឿងនេះ
ដូចដែលយើងបានដឹងហើយថា តារាសម្ដែងស្រី Aff Taksaorn ក្រោយពីចែកផ្លូវគ្នាជាមួយស្វាមីសេដ្ឋីលំដាប់ប្រទេស នាយ Songkarn ទៅ បច្ចុប្បន្ននេះ នាងបានរស់នៅជាមួយកូនស្រីដ៏គួរឱ្យស្រឡាញ់គឺអូន Pea Mai ដែលគ្រប់យ៉ាងនាងជាអ្នករ៉ាប់រងមើលថែ។
ជាការពិតណាស់ ទោះបីបានបែកគ្នាផ្តាច់ទំនាក់ទំនងលែងជាប្ដីប្រពន្ធក៏ពិតមែន តែគេឃើញថាតារាស្រីរូបនេះ និង អតីតស្វាមី តែងតែយកចិត្តទុកដាក់ចំពោះកូនណាស់។ ជាពិសេស លោក Songkarn ថ្វីដ្បិតមិនបាននៅមើលថែទាំរាល់ថ្ងៃក៏ដោយ ឱ្យតែសម្រាកពីការងារសេដ្ឋីរូបនេះ តែងតែឆ្លៀតនាំកូនស្រីរបស់ខ្លួនទៅនេះទៅនោះរហូត។
តួយ៉ាង ថ្មីៗនេះ គេក៏ឃើញលោក Songkarn បានកាន់ដៃកូនស្រីរបស់ខ្លួនទៅលេង Tennis និង នាំទៅជួបលោកតាលោកយាយ ព្រមទាំងនាំទៅហូបអាហារឆ្ងាញ់ៗថែមទៀតផង។
លោក Songkarn បានទម្លាយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលលោកបានជួបមុខកូនស្រីនាលើកនេះ ព្រោះថាចាប់តាំងតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំង លោកពុំសូវបាននៅជិតកូនស្រីឡើយ។
ដោយឡែក ងាកទៅមើលមហាជនក៏រំភើបចិត្តដូចគ្នាដែរ ដោយឃើញឪពុកកូនសេដ្ឋីរូបនេះនៅតែស្និទ្ធស្នាលគ្នា ថ្វីដ្បិតថាគ្រួសារត្រូវលែងលះគ្នាក៏ដោយ៕