ផ្ទុះការសង្ស័យថា ពិធីករល្បី Kitti ត្រៀមលើកដៃលាសិល្បៈ
ប្រិយមិត្តប្រាកដជា បានស្គាល់មកហើយពីតារាសម្តែង ក៏ដូចជាពិធីករល្បីលោក Kitti ព្រោះកន្លងមកលោកតែងតែលេចមុខ មិនដែលដាច់ឡើយលើកញ្ចក់ទូរទស្សន៍ រហូតធ្វើឱ្យមហាជនចងចាំរូបលោក នៅក្នុងដួងចិត្តស្ទើរតែគ្រប់គ្នាថា លោកជាពិធីករពូកែវោហារ មិនចេះរីងស្ងួតម្នាក់ប្រចាំប្រទេសថៃ។
បន្ទាប់ពី ឈរជើងនៅលើវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំមក ឃើញថាពិធីករប្រុសលោក Kitti រូបនេះ ហាក់មិនដែលលេចរឿងអាស្រូវណាមួយធ្វើឱ្យខូច ឬ បាត់បង់កេរ្តិ៍ឈ្មោះរបស់លោកឡើយ។ ខណៈរស់នៅក្នុងទ្រនំសិល្បៈអស់ពេលជាច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ បែរជាលេចដំណឹងថា ពិធីករកំពូលវោហាររូបនេះ ត្រៀមនឹងលើកដៃលាសិល្បៈ ដើម្បីទៅរស់នៅក្នុងជីវិតយ៉ាងសមញ្ញ ដាំបន្លែ ដាំស្រូវ ចិញ្ចឹមត្រី នៅឯស្រុកកំណើតទៅវិញ។
ជុំវិញដំណឹងដ៏សែនក្តុកក្តួលមួយនេះ បាននឹងកំពុងតែធ្វើឱ្យមហាជនជ្រួលច្របល់ចង់ដឹងជាខ្លាំងថា តើដំណឹងនេះជាការពិត ឬ យ៉ាងណា? ព្រោះម្នាក់ៗ មិនចង់បាត់បង់វត្តមានលោកចេញពីសិល្បៈឡើយ៕