Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ភ្ជាប់ពាក្យរួច ប៉ាច គីមមួយ ប្រាប់ថាជីវិតគូមិនមែនគ្រាន់តែស្រឡាញ់គ្នាមួយមុខទេ
តារា

ភ្ជាប់ពាក្យរួច ប៉ាច គីមមួយ ប្រាប់ថាជីវិតគូមិនមែនគ្រាន់តែស្រឡាញ់គ្នាមួយមុខទេ

អត្ថបទដោយ​៖ បេប៊ី កក្កដា ៥, ២០២២

តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាស ប៉ាច គីមមួយ និង សយ រតនៈ បានដឹកដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យធំដុំមួយកាលពីថ្ងៃទី ១ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅ ដោយកម្មវិធីភ្ជាប់ពាក្យ និង ឡើងគេហដ្ឋានថ្មីរបស់ពួកគេទាំងពីរ ក៏មានវត្តមានអ្នកសិល្បៈដែលជារៀមច្បង និង មិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនចូលរួម។

មុនឈានដល់ពិធីភ្ជាប់ពាក្យជ្រើសរើសគ្នាជាគូជីវិត ត្រៀមបង្កើតគ្រួសារមួយដ៏កក់ក្ដៅជាមួយគ្នានៅថ្ងៃអនាគត សយ រតនៈ និង ប៉ាច គីមមួយ បានស្រឡាញ់ស្គាល់ចិត្តថ្លើមគ្នារយៈពេលខ្ទង់ ៥ ឆ្នាំមកហើយ ដោយកន្លងមកពួកគេតែងបង្ហាញក្ដីស្នេហ៍ដ៏ផ្អែមល្ហែមរវាងគ្នានឹងគ្នា បណ្ដើរគ្នាទៅចូលរួមកម្មវិធីផ្សេងៗយ៉ាងត្រសងបង្ហោះលើបណ្ដាញសង្គម អ្នកគាំទ្រឃើញហើយនាំគ្នាសរសើរថាស័ក្ដិសមគ្នាខ្លាំង ព្រោះមិនថារូបសម្បត្តិ កម្ពស់សម្ពរ ឬទេពកោសល្យផ្នែកសិល្បៈទេ ពួកគេសុទ្ធតែសមគ្នា។

ក្រោយប្រកាសឱ្យមហាជនដឹងឮថាតារាចម្រៀងប្រុសស្រីមួយគូនេះ គឺជាគូដណ្ដឹងរងចាំតែថ្ងៃចូលរោងការ ស្រាប់តែស្រីស្អាត ប៉ាច គីមមួយ បានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកពីទំនាក់ទំនងពួកគេថា ៖ «ចាប់ពីថ្ងៃនេះទៅយើងចាប់ផ្តើមរៀនទៀតហើយ…គឺរៀនស្វែងយល់ពីគ្នាបន្ថែមទៀត ព្រោះគ្រាន់តែស្រឡាញ់គ្នា គ្រាន់តែច្បាស់លាស់ជាមួយគ្នា វាមិនទាន់គ្រប់គ្រាន់ទេ ក្តីស្រឡាញ់ ទាល់តែយល់ពីគ្នាឱ្យច្រើន ឱ្យតម្លៃគ្នាឱ្យច្រើន គោរពគ្នា ទើបនៅមួយគ្នាមានក្តីសុខ»៕

រូបភាព៖ FB Pach Kimmouy

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់