ថ្ងៃកំណើតគម្រប់អាយុ ២៩ ឆ្នាំ James Ma ត្រូវអ្នកគាំទ្រធ្វើរឿងនេះដាក់ ឡើងផ្អើល
ជារឿយៗ អ្នកកំលោះកែវភ្នែកស្រទន់ James Ma ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនដែលដាច់ឡើយ មិនថាសកម្មភាពការងារ ឬ សកម្មភាពផ្សេៗនោះឡើយ។
ជាក់ស្តែង គេសង្កេតឃើញថា ឱ្យតែថ្ងៃពិសេសេបស់តារាប្រុស James Ma តែងតែមានវត្តមានអ្នកគាំទ្រដែលស្រឡាញ់លោក តែងមានចំណែកក្នុងការចូលរួមជានិច្ច។ តួយ៉ាង ដូចជានៅថ្ងៃកំណើតរបស់លោកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ឃើញថាប្លែកជាងរាល់ឆ្នាំ ដោយសារតែឆ្នាំនេះ អ្នកគាំទ្ររបស់លោកជាច្រើនបានរួមសហការគ្នាដើម្បីរៀបចំកម្មវិធីជប់លៀងឆ្លងថ្ងៃកំណើតឱ្យលោកយ៉ាងអធិកអធម ផ្អើលអស់អ្នកគាំទ្រតែម្តង។
ក្រោយអ្នកគាំទ្ររៀបចំកម្មវិធីជប់លៀងឆ្លងថ្ងៃកំណើតភ្លាម សាមីខ្លួនលោក James Ma ផ្ទាល់ ក៏បានបង្ហោះសារអគុណទៅដល់អ្នកគាំទ្រ ដែលតែងតែនៅក្បែរលោក និង ស្រឡាញ់លោករហូតមកផងដែរ៕