Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Mai តបទៅវិញផាំងៗមិនចាំស្អែក ក្រោយសម្បូរអ្នកជំរិតសួររឿងពេលណារៀបការ
តារា

Mai តបទៅវិញផាំងៗមិនចាំស្អែក ក្រោយសម្បូរអ្នកជំរិតសួររឿងពេលណារៀបការ

អត្ថបទដោយ​៖ Somesa កក្កដា ៥, ២០២២

មួយរយៈក្រោយនេះ គេសង្កេតឃើញថាមានគូស្នេហ៍តារាប្រុសស្រីថៃល្បីៗជាច្រើនគូ បានប្រកាសដំណឹងល្អ ត្រៀមដឹកដៃគ្នាចូលរោងការ ដោយមានមកបន្តកន្ទុយគ្នាជាប់មិនដាច់ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។

ក្នុងនោះគូស្នេហ៍តារាប្រុសស្រី Ter Chantavit និង Mai Davika ហាក់គេចមិនរួចពីក្រសែភ្នែកមហាជននោះឡើយ ដោយអ្នកទាំងពីរត្រូវអ្នកគាំទ្រតាមសួរជារឿយៗ ពីរឿងដំណឹងរៀបការ។

ក្រោយមានគេតាមសួរបែបនេះជាញឹកញាប់ Mai ក៏បានឆ្លើយតបថា៖ «ដែលធ្លាប់ឆ្លើយថាមិនទាន់ព្រម គឺមិនមែនមានន័យថា ខ្ញុំបដិសេធទេ តែដោយសារទាំងខ្ញុំ និង បង Ter គឺពួកយើងមិនទាន់បានគិតរឿងនេះជាចំណុចសំខាន់ក្នុងជីវិតនៅឡើយ ដោយសារនៅចង់ធ្វើការបន្តិចទៀតសិន អ៊ីចឹងសុំរង់ចាំបន្តិចទៀតចាស៎! អាចនឹងប្រើពេលបន្តិច ហើយខ្ញុំក៏មិនដឹងថា អនាគតវាយ៉ាងណា តែសព្វថ្ងៃនេះ គឺពួកយើងចង់ធ្វើការរៀងខ្លួនសិន តែចំពោះរឿងស្នេហា គឺពួកយើងមិនមានបញ្ហានឹងគ្នានោះឡើយ គឺនិយាយជាមួយគ្នារាល់ថ្ងៃ ហើយមានទំនាក់ទំនងល្អចំពោះគ្នា»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់