Cha Eun Woo លេខមុខថ្មី បង្ហាញសម្រស់ ស្អាតដូចតួក្នុងរឿងប្រលោមលោក
កំលោះសង្ហា Cha Eun Woo ជាតារាប្រុសកូរ៉េម្នាក់ ដែលពោរពេញទៅដោយសមត្ថភាពសិល្បៈយ៉ាងសម្បូរបែប ដោយក្រៅពីជាសមាជិកក្រុមចម្រៀង Astro ហើយ លោកក៏ជាតារាសម្តែងយ៉ាងស្ទាត់ជំនាញមួយរូបទៀតផងដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់លោកវិញ គេឃើញថា Eun Woo មានអ្នកគាំទ្រជាច្រើនបានបាក់ចិត្តផុងស្រឡាញ់ងើបមិនរួចឡើយ ព្រោះតែលោកមើលយូរទៅៗ គឺដូចជាតួអង្គប្រុសចេញពីប្រលោមលោកដូច្នោះឯង ពោលគឺសង្ហាឥតទាស់ ទាំងមុខមាត់រូបរាង និងអត្តចរិតទៀត។
ដោយឡែក ថ្មីៗនេះ កំលោះរូបស្រស់ Eun Woo ក៏បានត្រលប់មកអង្រួនបេះដូងអ្នកគាំទ្រឱ្យញាប់ញ័រពិបាកទ្រាំម្តងទៀតហើយ តាមរយៈការលេចមុខក្នុងស្ពតទស្សនាវដ្តីថ្មីរបស់ Vogue Korea ។
ក្នុងនោះ សម្រស់របស់ Eun Woo គឺលេចធ្លោស្រាប់ទៅហើយ តែក្នុងការថតស្ពតលើកនេះ លោកបានមកប៉ះជាមួយនឹងគ្រឿងអលង្ការប្រណីតផ្សេងៗជាច្រើនទៀត ក៏ធ្វើឱ្យមើលទៅក៏កាន់តែប្លែកភ្នែកមិនតិចឡើយ។ លើសពីនេះទៅទៀត ទាំងសម្រស់របស់លោក ទាំងគ្រឿងអលង្ការក៏ហាក់ប្រណាំងគ្នាបញ្ចេញភាពទាក់ទាញតែម្តង។
គ្រឿងអលង្ការទាំងនេះ មើលទៅស័ក្តិសមគ្មានទាស់ឡើយ នៅលើរាងកាយរបស់ប្រុសស្អាត Eun Woo ជាពិសេស ជាមួយនឹងការលេងទឹកមុខទៀត ក៏រឹតតែធ្វើឱ្យកំលោះយើងកាន់តែសង្ហាគួរឱ្យចាប់ចិត្តណាស់។
យ៉ាងណាមិញ ងាកទៅកាន់មហាជនអ្នកគាំទ្រវិញ ក៏រំជើបរំជួលមិនចាញ់គ្នាឡើយ កាលបើឃើញតារាសំណព្វចិត្តកាន់តែសង្ហាទៅៗបែបនេះ៕