អ្នកគាំទ្រលេងឈុតធំ! ខួបកំណើត Chompoo ឆ្នាំនេះ ផ្តិតរូបថតទាំងផ្ទាំងបិទតាមតូបប្រហិត
នេះជាគម្រោងរៀបចំរបស់អ្នកគាំទ្រធ្វើឡើង ដើម្បីអបអរសម្រាប់ថ្ងៃខួបកំណើត អាយុ ៤១ឆ្នាំរបស់កំពូលតារាសម្ដែងស្រី Chompoo Araya។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំនេះ គឺអ្នកគាំទ្រនាំគ្នាផ្តិតរូបថតច្រើនសន្លឹករបស់អ្នកម្តាយកូន ៣រូបនេះ ជាផ្ទាំងធំៗមកបិទតាមតូបលក់ប្រហិត និងរទេះលក់របស់របបញ៉ាំតាមផ្លូវ ក្បែរផ្ទះរបស់តារាស្រីរូបនេះផ្ទាល់តែម្ដង។
ជាមួយគ្នានោះដែរ នៅលើបណ្តាញសង្គម Instagram របស់តារាស្រីរូបនេះ បានបង្ហោះរូបថតប៉ុន្មានកាន់ដៃកូនប្រុសសំណព្វចិត្ត ឈរក្បែរតូបលក់ប្រហិតដែលមានបិទផ្ទាំងរូបថតរីករាយថ្ងៃខួបកំណើតរបស់នាង។
ក្នុងនោះដែរ ក៏បានឃើញមានក្រុមអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិសម្ដែងភាពរីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញផ្ទាំងរូបថតដ៏គួរឱ្យស្រឡាញ់របស់ Chompoo៕