កំពូលតារាហុងកុង Charmaine Sheh ធ្លាប់ត្រូវគេរិះគន់ឡើងបាក់ស្បាត ពេលចូលសម្តែងដំបូង
កន្លងមក តារាសម្ដែងហុងកុង Charmaine Sheh បានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តមួយ ចែករំលែកអំពីបទសោធក្នុងអាជីពសិល្បៈរបស់នាង ដែលចាប់ផ្តើមពីកម្មវិធីប្រកួតបវរកញ្ញាហុងកុង និង ចូលរួមសម្ដែងជាលើកដំបូង កាលពីឆ្នាំ ១៩៩៩។
ក្នុងនោះដែរ តារាស្រីវ័យជិត ៥០ ឆ្នាំរូបនេះ បានទម្លាយឱ្យដឹងតាមរយៈសារព័ត៌មាន People’s Daily ថា ៖ «ដំបូងឡើយនាងបានសម្ដែងជាតួ Miu Yeuk-lan ក្នុងរឿង «The Flying Fox of Snowy Mountain»។
តារាស្រីរូបនេះបាននិយាយថា ៖ «ជារឿងសោកស្តាយ កាលនោះខ្ញុំសម្ដែងមិនបានល្អទេ ព្រោះខ្ញុំពិតជាមិនអាចសម្ដែងបាន ពាក្យរិះគន់ទាំងអស់គឺដោយសារខ្ញុំសម្ដែងមិនល្អ និយាយសុភាពពេក ហើយខ្ញុំមិនសូវពូកែនិយាយ (ជាមួយនឹងតារាផ្សេងទៀត) មានគេជេរច្រើន ហើយរិះគន់ក៏ច្រើនដែរ»។
ទោះជាយ៉ាងណាក៏ដោយ Charmaine ក៏មិនបានភ័យខ្លាចចំពោះមតិរិះគន់លើនាងអាក្រក់ៗនោះទេ ហើយនាងថែមទាំងនិយាយជំរុញលើទឹកចិត្តខ្លួនឯងឱ្យមានការពង្រឹងលើការសម្ដែងរបស់ខ្លួនទៀត ជាចុងក្រោយតារាស្រីរូបនេះក៏បានអរគុណដល់អ្នកដែលធ្លាប់បានមើលងាយ និង មិនពេញចិត្តនាងកន្លងមកទៀតផង៕