ចេញបណ្តើរៗហើយ! Weir បង្ហោះសារឡើងផ្អែមលើកដំបូង ក្រោយផ្ទុះចចាមអារ៉ាមមានស្នេហ៍ថ្មី
មួយរយៈក្រោយនេះ រឿងរ៉ាវស្នេហារបស់តារាប្រុស Weir ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង សំណាក់មហាជន ដោយម្តាយតារាប្រុសរូបនេះបានបង្ហោះរូបជាមួយសារបើកភ្លើងខៀវទទួលស្គាល់នារីក្រៅរង្វង់សិល្បៈម្នាក់។
ក្រោយបណ្តោយឱ្យចចាមអារ៉ាមស្នេហាផ្ទុះឡើងអស់មួយរយៈធំ ពេលនេះគេសង្កេតឃើញថាតារាប្រុស Weir បានបង្ហោះរូបនៅក្នុងគណនី IG ជាលើកដំបូងថា៖ «អរគុណ Baby» អមដោយរូបភាពអាហារសម្រន់តិចតួច។
ឃើញបែបនេះធ្វើឱ្យអ្នកគាំទ្រសន្និដ្ឋានថា នេះអាចជាការបើកបង្ហាញគូស្នេហ៍ជាផ្លូវការលើកដំបូង ដោយមិនមានការប្រកែក។ យ៉ាងណាមិញដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីការសន្និដ្ឋាននេះ មានតែរង់ចាំការអាប់ដេតបន្ថែមនាពេលក្រោយ៕