គ្រួសារកក់ក្ដៅ! ស្វាមី ខាត់ សុខឃីម ត្រូវ ខាត់ ណាចា ជាប្អូនថ្លៃ សរសើរពេញៗមាត់
ចាប់តាំងពីតារាចម្រុះទេពកោសល្យ ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ហៅ ផាណូ បានរៀបការក្លាយជាប្ដីប្រពន្ធមក អ្នកទាំងពីររួមរស់ជាមួយគ្នា បង្កើតតំណក់ឈាមរួមគ្នា សាងសុភមង្គលក្នុងរង្វង់គ្រួសារយ៉ាងកក់ក្ដៅ ជាពិសេសលោក ផាណូ ក៏ទទួលបានការគោរពស្រឡាញ់ពេញចិត្តពីក្រុមគ្រួសារខាងភរិយាយ៉ាងពេញលេញផងដែរ។
ថ្ងៃទី ២៧ មិថុនា នេះ គឺជាថ្ងៃខួបកំណើតលោក ផាណូ ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានយករូបថតចាស់ៗរបស់ពួកគេទាំងពីរមកបង្ហោះជាថ្មី បង្ហាញពីក្ដីសុខក្នុងគ្រួសារគួរឱ្យសរសើរ លើសពីនេះអ្នកនាងក៏បានសរសេររៀបរាប់ថា ៖ «រូបភាព love រីករាយថ្ងៃខួបកំណើតបេះដូង Phano In ស្នេហ៍បងរហូតដុះសក់ (ជាតិក្រោយសុំធ្វើម្តាយបង) ចំណងជើងបទចម្រៀងថ្មីរបស់ខ្ញុំ»។
ក្រៅពីសារជូនពររបស់អ្នកនាង ខាត់ស សុឃីម ទៅលើស្វាមីសំណព្វចិត្ត ក្នុងនោះមហាជនក៏ឃើញ ខាត់ ណាចា ដែលជាប្អូនថ្លៃរបស់លោក ផាណូ ក៏បានបង្ហោះសារជូនពរលោកផងដែរ ប៉ុន្តែរឿងដែលមហាជនចាប់អារម្មណ៍ ប្អូនស្រីអ្នកនាង ខាត់ សុឃីម រូបនេះបានសរសើរបងថ្លៃប្រុសពេញៗមាត់ថា ៖ «Happy birthday to ហ៊ាធំ Phano In អត់ដឹងជូនពរអីព្រោះគាត់ល្អគ្រប់យ៉ាងហើយមានតែពាក្យថា ស្រឡាញ់ចែ និងហ៊ាធំៗ»។
សារជូនពរថ្ងៃកំណើតរបស់ ខាត់ ណាចា ចំពោះស្វាមី ខាត់ សុឃីម ហាក់ឆ្លុះបញ្ចាំពីការគោរព ឱ្យតម្លៃ និង បង្ហាញពីការរស់នៅចុះសម្រុងគ្នាយ៉ាងល្អរវាងបងថ្លៃប្អូនថ្លៃ ធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរសុភមង្គលគ្រួសារអ្នកសិល្បៈមួយនេះជាខ្លាំង៕