ដាក់ខ្លួនមែន! តារា K-POP ល្បីៗច្រើនរូបតែងខ្លួនយ៉ាងសាមញ្ញ ទៅមើលការប្រគំតន្រ្តី Seventeen គាំទ្រមិត្តភក្តិ
ក្រុមចម្រៀងបុរសកូរ៉េខាងត្បូង SEVENTEEN បានបង្កើតឡើងដោយផលិតកម្ម Pledis ចាប់ផ្តើមការប្រគំតន្រ្តីរបស់ខ្លួនមានឈ្មោះថា «Be The Sun : World Tour» កាលពីថ្ងៃទី ២៦ ខែមិថុនា នៅឯ Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូល។
យ៉ាងណាមិញ ក្នុងការប្រគំតន្រ្តីមួយនោះ គេក៏បានសង្កេតឃើញមានវត្តមានតារា K-pop ជាច្រើនបានមកចូលរួមផងដែរ ដើម្បីគាំទ្រមិត្តភក្តិរបស់ពួកគេ។ តារាល្បីៗដែលគេបានឃើញមានវត្តមាននោះ រួមមាន ៖
-សមាជិកក្រុម BTS Jungkook និង Eunwoo សមាជិកក្រុម ASTRO ដែលពួកគេទាំងពីរជាមិត្តជិតស្និទ្ធជាមួយ Mingyu សមាជិក Seventeen
-សមាជិករបស់ក្រុម WayV (NCT) ដូចជា Xiaojun, Kun, Hendery, Renjun, YangYang និង Chenle
-Jake, Sunghoon, Jay និង Ni-ki សមាជិកក្រុម Enhypen
-Joohoney និង Hyungwon សមាជិកក្រុម MONSTA X
-តារាសម្ដែង លោក Lee Soohyuk ដែលជាមិត្តរបស់ Hoshi និង The8
-អ្នកបង្កើតក្បាច់រាំ កញ្ញា Honey J រួមជាមួយនឹងតារាផ្សេងៗជាច្រើនទៀត៕