អបអរ! វ៉ាឌី ភាលីង សម្រាលបានកូនស្រីដ៏គួរឱ្យក្នាញ់ម្នាក់ ក្រោយឃ្លាតសិល្បៈសាងគ្រួសារជាង ៦ ឆ្នាំ
អតីតតារាចម្រៀងប្រចាំផលិតកម្ម Spark Music អ្នកនាង វ៉ាឌី ភាលីង ក្រោយពីបានបាត់មុខឈឹងលើវិថីសិល្បៈប្រមាណ ៦ ឆ្នាំ នាងបានសំងំសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយស្វាមី។
ពិតណាស់ សព្វថ្ងៃអតីតតារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនកំពុងបើកភ្នែកមើលពីជីវិតរស់នៅឯកជនយ៉ាងស៊ីវីល័យរបស់អ្នកនាង ពោលគឺអ្នកនាង វ៉ាឌី ភាលីង កំពុងរស់នៅលើទ្រព្យស្តុកក្នុងផ្ទះវីឡាដ៏ធំ និង ឡានទំនើបជាច្រើនគ្រឿង មានទាំងឡាន Rolls Royce ទៀតផង។
ដោយឡែក កាលពីថ្មីៗនេះ ជីវិតរបស់អតីតតារាស្រីរូបនេះ កាន់តែទទួលបានសុខភមង្គលយ៉ាងពេញលេញថែមទៀត ដែលអ្នកនាងបានសម្រាលកូនស្រីម្នាក់មុខមាត់ដ៏គួរឱ្យក្នាញ់ ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និង ស្វាមី។ ក្នុងនោះ អ្នកនាង និងស្វាមី បានដាក់ឈ្មោះថាឱ្យកូនស្រីថា ភត្រា្ដ ការ៉ានី។
ទន្ទឹមនឹងនោះដែរ គេក៏បានឃើញមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការអបអរសាទរចំពោះអ្នកនាង និង ស្វាមីផងដែរ ព្រមទាំងជូនពរឱ្យគ្រួសាររបស់អ្នកនាងកាន់តែជាមានសុភមង្គលថែមទៀត៕