ទ្រាំលែងបាន! អ៊ឹម ជីវ៉ា និយាយផាំងៗ ពេលអ្នកនាង ទ្រិញ ផល្លា ធ្វើសន្និសីទកាសែតរឿងប្តីប្រើហិង្សារហូតរលូតកូន
កាលព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាប្រពន្ធរបស់អ្នកអធិប្បាយបាល់ទាត់ Admin ជីងចក់ បានចេញមកធ្វើសន្និសីទសារព័ត៌មានជាសាធារណៈជុំវិញរឿងរ៉ាវស្វាមីបង្កហិង្សានាំឱ្យរលូតកូន បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។
ជាមួយនឹងការចេញមុខមកបកស្រាយជាសាធារណៈនេះ គេឃើញមានមហាជនជាច្រើនបានចូលរួមបញ្ចេញមតិផ្សេងៗគ្នា។ ជាមួយគ្នានោះ ក៏មហាជនមានជាច្រើនហាក់បានចាប់អារម្មណ៍ចំពោះ លោក អ៊ឹម ជីវ៉ា ដោយលោកក៏បានបញ្ចេញអារម្មណ៍របស់ខ្លួនទៅលើរឿងរ៉ាវរបស់អ្នកនាង ផល្លា ដែរ ដោយលោកបាននិយាយថាជារឿងសម្ដែង។
តាមរយៈការបញ្ចេញមតិរបស់លោក អ៊ឹម ជីវ៉ា នោះ លោកបាននិយាយថា ៖ «ចាំបាច់សន្និសីទធ្វើអី ម៉េចមិនប្តឹងប៉ូលិសឱ្យចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត»។ លើសពីនោះលោកក៏បានបន្ថែមទៀតថា ៖ «ឯកសារបទល្មើសព្រហ្មទណ្ឌ ចង់ 1000 ឯកសារ បើចាប់ ជីងចក់ ដាក់គុកអត់បានទៀត មានតែសម្តែងដូចរឿងឥណ្ឌា», «សុទ្ធតែបទល្មើសជាក់ស្តែងជាបទបទល្មើសព្រហ្មទណ្ឌទៀត តែចាប់ ជីងចក់ អត់បាន អត់ឆ្ងល់ទេអី»៕