(វីដេអូ) កក្រើក! គ្រូពេទ្រប៉ះបវរកញ្ញា,អ្នករាំប៉ះអ្នកលក់អនឡាញ លើទីលានវាយកូនហ្គោល ច្រៀងអង់គ្លេសឡើងឆ្វាច
មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានជ្រាបហើយថានៅយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីបានឈានដល់វគ្គ Theater Round សប្ដាហ៍ទី ២ ហើយ ដែលឃើញថាក្នុងវគ្គនេះ កម្មវិធីតម្រូវឱ្យបេក្ខភាពចំនួន ៤ នាក់ ចាប់ដៃគ្នាជ្រើសរើសបទចម្រៀងមួយបទមកបកស្រាយរួមគ្នា ដែលឃើញថាក្រុមនីមួយៗសុទ្ធសឹងតែធ្វើបានយ៉ាងល្អៗផងដែរ។
ក្នុងសប្ដាស៍នេះដែរ មហាជនកំពុងចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាពប្រឡងមួយក្រុម ដែលបានចាប់ដៃគ្នាបកស្រាយបានយ៉ាងល្អលេចធ្លោខ្លាំងក្នុងវគ្គនេះ ដែលបេក្ខភាពទាំងនោះមាន គ្រូពេទ្រ ស៊ឹម ច័ន្ទពន្លឺ, សម ពិសី ជាសិស្ស និង អ្នកលក់អនឡាញវ័យក្មេង, ជ័យ សុខតារា ជាអ្នករាំដ៏ជំនាញ និង ស៊ីម ម៉ាការ៉េតពេជ្រ ចរណៃ ជាបវរកញ្ញាជ័យលាភីរង ២ Miss Universe Cambodia 2021។
ក្នុងនោះ អ្នកទាំងបួន បានលើកយកបទចម្រៀងជាភាសាអង់គ្លេស មានចំណងជើងថា «You Are The Reason» មកបកស្រាយ ដោយផ្លាស់ប្ដូរគ្នាច្រៀងជាមួយនឹងទឹកដមសំឡេង និងស្ទីលរៀងខ្លួនៗធ្វើឱ្យបទចម្រៀងមួយបទនេះពីរោះទាក់ទាញខ្លាំង ដែលទទួលបានការសរសើរពីគណៈកម្មការ ព្រមទាំងអាចឈានទៅវគ្គបន្តទៀតទាំងបួននាក់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖