(វីដេអូ) ពូកែមែន! គ្រាន់តែច្រៀងចប់ភ្លាម គណៈកម្មការទាំង ៤ ហើបគូទពីកៅអីឆ្លើយ «យក» គ្មានចាំយូរ
កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ កំពុងដំណើរការប្រកួតឆ្ពោះទៅរកម្ចាស់ជ័យលាភីមួយរូបដែលមានសមត្ថភាពច្រៀងពីរោះលើសគេ។
ស្របពេលដែលកម្មវិធីដ៏ធំខាងលើកាន់តែរកឃើញម្ចាស់ពាន ដោយឡែកបើងាកទៅបេក្ខជន បេក្ខនារីដែលកំពុងស្ថិតក្នុងការប្រឡងប្រជែងដណ្ដើមពានរង្វាន់ Cambodian Idol រដូវកាលទី ៤ នេះ ក៏កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានការយល់ព្រមពីគណៈកម្មការទាំង ៤ ក្នុងវគ្គ Theater Round ក៏ដូចជាប្រជែងយកប្រជាប្រិយភាពពីមហាជនអ្នកគាំទ្រផងដែរ។
ចូលដល់វគ្គ Theater Round ដែលតម្រូវឱ្យបេក្ខជនច្រៀងជាក្រុម ក្នុងនោះរួមមានបេក្ខជន តិចម៉េង, ភិទិ, ប៊ីលី និង សីហា បានសហការគ្នាបកស្រាយបទចម្រៀងមួយបទយ៉ាងល្អក្រោមចំណងជើង ៖ «ទុកឱកាសឱ្យបងខ្លះបានទេ» ពោរពេញដោយកម្លាំង ជាមួយនឹងទឹកដមសំឡេងពីរោះរណ្ដំ ស៊ីចង្វាក់គ្នា ធ្វើឱ្យគណៈកម្មការទាំង ៤ ឆ្លើយយកពួកគេទៅកាន់វគ្គបន្តភ្លាម ដោយគ្រាន់តែពួកគេច្រៀងចប់។ សូមទស្សនាវីដេអូ ៖