ទម្លាយរូបភាពដ៏ផ្អែមល្ហែមក្នុងថ្ងៃមង្គលរបស់ Jang Nara ជាមួយបុរសសង្ហាក្រៅរង្វង់សិល្បៈ
ក្រោយទាក់ទងគ្នាបានជាង ២ ឆ្នាំនោះ កំពូលតារាស្រី Jang Nara បានសម្រេចចូលរោងជ័យហើយ កាលពីថ្ងៃ ២៦ ខែមិថុនា កន្លងទៅនេះ ជាមួយនឹងបុរសរូបសង្ហាម្នាក់នៅក្រៅរង្វង់សិល្បៈ។ ពិធីមង្គលការរបស់ Jang Nara គឺប្រព្រឹត្តទៅនៅឯទីធ្លាខាងក្រៅ នៅឯម្ដុំ Seocho-gu ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
យ៉ាងណាមិញ តាមរយៈរូបថតដែលភ្ញៀវកិត្តិយសចូលរួមកម្មវិធី ហើយបានចែករំលែកលើបណ្ដាញសង្គម ឃើញថា បរិយាកាសក្នុងពិធីមិន ត្រឹមតែពោរពេញដោយក្តីស្រឡាញ់រវាងកូនក្រមុំ កូនកម្លោះតែប៉ុណ្ណោះទេ ក្នុងនោះថែមទាំងមានផ្កាចម្រុះពណ៌ស្រស់ឆើតឆាយយ៉ាងស្រស់ស្អាត ធ្វើឱ្យពិធីកាន់តែមានភាពឱឡារិកថែមមួយកម្រិតទៀតផងដែរ៕
ទស្សនាទិដ្ឋភាពក្នុងពិធីមង្គលការរបស់ Jang Nara ខាងក្រោម៖