(វីដេអូ) មិនធម្មតាទេ! សង្សារថ្មីរបស់ Weir អាចនិយាយបានដល់ទៅ ៤ ភាសា
មកទល់ពេលនេះ រឿងរ៉ាវស្នេហារបស់តារាប្រុសរូបសង្ហា Weir Sukollawat និង នារីរូបស្រស់ក្រៅរង្វង់សិល្បៈ Vicki ហាក់នៅតែក្ដៅរងំក្នុងចិត្តរបស់មហាជនអ្នកគាំទ្រនៅឡើយ។ ពិសេស បន្ទាប់ពីលេចមុខគូស្នេហ៍របស់តារាប្រុសរូបនេះមក ឃើញថា ម្នាក់ៗសរសើរ និង លាន់មាត់ស្ទើរតែគ្រប់គ្នាថាលោកបានមិត្តស្រីមិនត្រឹមតែស្អាត និង មាននោះទេ តែបើនិយាយពីសមត្ថភាពការសិក្សាក៏មិនធម្មតាដូចគ្នា។
ក្រោយលេចមុខឱ្យមហាជនបានឃើញច្បាស់ៗម្តងមក ស្រាប់តែនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ សង្សារថ្មីបណ្តូលចិត្តរបស់ Weir Sukollawat ស្រាប់តែលេចមុខលើបណ្ដាញសង្គម ធ្វើឱ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ស្របពេលដែលវីដេអូរបស់នាងបញ្ចេញសមត្ថភាពនិយាយ ៤ ភាសា ត្រូវបានគេយកមកបង្ហោះចែកចាយពេញបណ្ដាញសង្គម Tiktok។
ក្នុងនោះ បន្ទាប់ពីបានឃើញវីដេអូមួយនេះហើយ មហាជនរឹតកាន់តែធ្វើឱ្យមហាជនជាច្រើន ទ្រាំមិនសរសើរមិនបានទៅលើសមត្ថភាពនិយាយភាសាបរទេសរបស់នាង ព្រោះវាជារឿងដ៏កម្រណាស់ ដែលមនុស្សម្នាក់អាចនិយាយបានច្រើនភាសាបែបនេះ៕ សូមទស្សនាវីដេអូ សង្សារថ្មីរបស់ Weir និយាយ ៤ ភាសាខាងក្រោម៖