អីយ៉ូយ! ម្តាយ ៤១ ឆ្នាំ កូន ១៨ ឆ្នាំ តែសម្រស់ម្តាយកូន កែវ ស្រីនាង មិនចាវគ្នា មើលមួយភ្លែតស្មានតែបងប្អូន
បើនិយាយពីតារាសម្ដែងស្រី កែវ ស្រីនាង គិតមកដល់ពេលនេះ មានវ័យប្រមាណ ៤១ ឆ្នាំ ហើយក៏មានកូនស្រីក្រមុំទន្ទឹមខ្លួនផងដែរ ប៉ុន្តែបើនិយាយពីសម្រស់របស់នាងនៅតែចាំស្អាតមិនប្រែប្រួលឡើយ ពោលគឺកាន់តែស្អាត និង ក្មេងជាងមុនថែមទៀត។
ម្យ៉ាងវិញទៀត តារាស្រីរូបនេះ តែងទទួលបានការសរសើរពីមហាជនខ្លាំង ខណៈពេលបង្ហោះរូបភាពថតជាមួយកូនស្រីម្ដងៗ ដែលរាល់គ្រប់រូបភាព គឺពិតជាស្រស់ស្អាតដូចៗគ្នា ទាំងម្តាយ និង កូន។
ជាក់ស្ដែង ថ្មីៗនេះតារាសម្ដែង កែវ ស្រីនាង កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀត ពេលឃើញអ្នកនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្អួតសម្រស់គ្នាជាមួយកូនស្រី ដែលឃើញថាសម្រស់របស់អ្នកនាងនៅតែក្មេងខ្ចីដដែលបើទោះជាពេលនេះចូលវ័យ ៤១ ឆ្នាំ ក៏ពិតមែន ដែលធៀបនឹងកូនក្រមុំវ័យ ១៧ ឆ្នាំ ស្អាតមិនចាញ់គ្នានោះឡើយ។
រូបភាពទាំងនេះដែរ អ្នកនាង កែវ ស្រីនាង និង កូនស្រី កំពុងត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនចាប់អារម្មណ៍ខ្លាំង និង លាន់មាត់សរសើរគ្រប់គ្នាជាមួយនឹងរូបសម្រស់របស់អ្នកទាំងពីរ៕