អីយ៉ាស់! លើកនេះ Janie នាំទាំងគ្រួសារទៅលេងសមុទ្រ ឆ្លៀតបង្អួតរាងឆ្វាចអស់ទាស់
មហាជនជាច្រើនមិនដែលខកចិត្តនោះទេ ចំពោះក្រុមគ្រួសារតារាសម្ដែងស្រីថៃ Janie Tienphosuwan និងស្វាមីរបស់នាង លោក Mickey ជាពិសេសគឺកូនស្រីតូច Nola ដែលជាចំណងដៃសុភមង្គលដ៏សំខាន់ក្នុងគ្រួសារ ពេញដោយភាពកក់ក្តៅ និង ស្នាមញញឹម។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារ Janie បាននាំគ្នាទៅលេងកម្សាន្ត និង សម្រាកលំហែកាយនៅសមុទ្រភូកេត ក្រៅពីបានឃើញនូវរូបថតដ៏កក់ក្តៅរបស់ពួកគេ និងភាពគួរឱ្យស្រឡាញ់របស់ឪពុកម្ដាយកូនទាំង ៣រូបនេះ។ ឆ្លៀតក្នុងឱកាសសប្បាយរីករាយជាមួយនឹងបរិយាកាសនៅទីនោះ អ្នកម្ដាយស្រស់ស្អាតរូបនេះក៏បញ្ចេញរាងដ៏ស៊ិចស៊ីទាក់ទាញផងដែរ កណ្តាលឆ្នេរខ្សាច់ពណ៌សក្បុស ប្រលែងលេងជាមួយនឹងកូនស្រីតូច។
តាមពិតទៅ ជារឿងធម្មតាទៅហើយ ប៉ុន្តែសម្រាប់ Janie ការស្លៀកក្នុងឈុតប៊ីគីនីពណ៌បៃតងខ្ចីរបស់នាង គឺពិតជាឆក់យកបេះដូងអ្នកគាំទ្ររបស់នាងមិនតិចនោះទេ។ បើមើលទៅ Mickey ស្វាមីវ័យក្មេងរបស់តារាស្រីរូបនេះវិញ ក៏ជះភាពសង្ហាមិនចាញ់គ្នាប៉ុណ្ណោះ បង្អួតសាច់ដុំតឹងណែនជាមួយនឹងគ្រួសារតូចរបស់លោក៕