សមសួនណាស់! ព្រះនាងតូច ជេនណា ធ្វើឱ្យមហាជនលាន់មាត់សរសើរ គ្រងឈុតក្រម៉ា
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកនៅលើបណ្តាញសង្គមផេកហ្វេសប៊ុកផ្លូវការរបស់ព្រះនាង។
ដោយក្នុងនោះដែរ បានធ្វើឱ្យមហាជនក្នុងបណ្តាញសង្គមមានការកោតសរសើរ និង ចាប់អារម្មណ៍ជាខ្លាំងទាំងរូបសម្រស់ស្រស់សោភា និង ឈុតក្រម៉ាយ៉ាងស្រស់ស្អាត ដែលជាស្នាដៃថ្មីមួយបង្ហាញឱ្យឃើញនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ។ សក្តិសមឥតខ្ចោះទាំងរូបសម្បត្តិស្រស់សោភា ទេពកោសល្យ វៃឆ្លាត ជាកុលធីតាខ្មែរ សែស្រឡាយរាជវង្ស ចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់។
ជាមួយគ្នានោះ ក៏បានឃើញមានការបញ្ចេញមតិពីសំណាក់មហាជនដែលអ្នកគាំទ្ររបស់ព្រះនាងតូចច្រើនកុះករ បានចូលរួមសម្ដែងការសរសើរជាទឹកចិត្តចំពោះឈុតក្រម៉ាដ៏ស្រស់ស្អាតរបស់ព្រះនាង ដែលបានគ្រង និងពេញចិត្តទាំងរូបសម្រស់ស្រស់ល្អគន់របស់ព្រះនាង ផងដែរ៕