ផ្ទះទី ៥ ជិតសង់រួច! Kratae ស្រាប់តែទម្លាយសារវែងអន្លាយ ក្រោយជួបព្យុះភ្លៀងក្នុងជីវិត
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីស៊ិចស៊ីរូបស្រស់ Kratae RSiam បានបង្អួតរូបថតផ្ទះទី ៥ របស់នាង ដែលត្រៀមនឹងសាងសង់ជិតរួចរាល់ហើយ សល់ប្រមាណ ៣០ភាគរយទៀតនឹងរួចរាល់ ហើយក្តីស្រមៃរបស់តារាស្រីរូបនេះ ក៏ជិតក្លាយជាការពិតផងដែរ។
អាចនិយាយបានថា Kratae គឺជាតារាចម្រៀងវ័យក្មេងមួយរូបដែលចាត់ទុកថាមានភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈកម្សាន្ត និង មានការងារមុខជំនួញបន្តបន្ទាប់កាន់ក្នុងដៃ។ ថ្វីត្បិតថា មួយរយៈនេះមានការរិះគន់ទៅលើនាងចំពោះ MV ចម្រៀងថ្មីទើបនឹងបញ្ចេញរបស់នាងក៏ពិតមែន ប៉ុន្តែតារាស្រីញញឹមស្រស់រូបនេះ មិនបាក់ទឹកចិត្តឡើយ ហើយបានធ្វើរឿងមួយសម្រាប់ខ្លួនឯងយ៉ាងមានក្តីសុខ។
បើតាមការបង្ហោះរូបភាពក៏ដូចជាសារវែងអន្លាយ នៅលើ Instagram ផ្ទាល់របស់តារាស្រីរូបនេះ បានសរសេរថា៖ «ជិតរួចរាល់ហើយ ផ្ទះទី ៥ មកពិនិត្យផ្ទះរបស់ខ្ញុំ។ ពេលយើងបង្អួតផ្ទះបង្អួតឡាន បង្អួតអ្វីដែលយើងមាន បង្ហាញពីភាពប្រណីត មនុស្សតែងគិតបែបនេះ។ កើតមកជាអ្នកមានស្រាប់? ហេតុអ្វីបានក្លាយជាអ្នកមាន? តម្លៃជីវិតខុសគ្នា? ទិញរបស់ដោយខ្លួនឯងឬមាននរណាម្នាក់ឱ្យអ្នក? ព្រោះមនុស្សភាគច្រើនមើលឃើញតែគោលដៅរបស់យើងប៉ុណ្ណោះ។ ដោយមិនធ្លាប់ដឹង នៅពេលចាប់ផ្តើមនិងដំណើរផ្លូវជីវិត តើយើងធ្វើយ៉ាងណា? ថ្ងៃនេះត្រូវជួបអ្វីខ្លះ?»។
ក្នុងនោះដែរ បានឃើញថាការបង្ហោះរូបភាពផ្ទះទី ៥ របស់តារាស្រីរូបនេះ ក៏មានការបញ្ចេញមតិពីអ្នកគាំទ្ររបស់នាងក្នុងបណ្តាញសង្គមជាច្រើន បានសម្ដែងក្តីរីករាយ ដោយតារាស្រីរូបនេះអាចមានសំណាងមានឱកាសក្លាយជាតារាចម្រៀងដ៏ល្បី។ ព្រោះនេះកើតចេញពីការតស៊ូ ព្យាយាម ហ្វឹកហាត់ខ្លួនឯង ធ្វើអ្វីៗគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាព៕