គូស្នេហ៍តារាល្បី ៣ គូ ត្រូវសង្សារលុតជង្គង់សុំរៀបការ បំពាក់ចិញ្ចៀនពេជ្រទាំងការ៉ាត់ៗ ផ្អើលអ្នកគាំទ្រ
ប្រិយមិត្តអ្នកតាមដានគូស្នេហ៍តារាថៃ តែងចង់ឃើញគូស្នេហ៍តារាដួងចិត្តរបស់ខ្លួនកាន់ដៃគ្នាចូលរោងការ ជាពិសេសគឺគូស្នេហ៍ដែលផ្អែមល្ហែមខ្លាំង និង ស្រឡាញ់គ្នាមករាប់ឆ្នាំនោះ។ ដូចនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍ប្រិយមិត្តឱ្យដឹងអំពីតារាសម្ដែងស្រីថៃ ៣ ដួង ដែលត្រូវបានគូសង្សារ Surprise លុតជង្គង់សុំរៀបការ និង ប្រកាសជាសាធារណៈបំពាក់ចិញ្ចៀនពេជ្រយ៉ាងស្អាតប្រាប់មហាជន។
១. តារាសម្ដែងស្រី Prang Kannarun និង តារាប្រុស Two Pee
អស់រយៈពេល ១០ ឆ្នាំមកហើយ ដែលតារាសម្ដែងស្រី Prang Kannarun និង តារាប្រុស Two Pee មានឈ្មោះជាសង្សារនឹងគ្នា។ ទោះបីទំនាក់ទំនងអ្នកទាំងពីរធ្លាប់ល្អក់កករម្ដងក៏ដោយ តែក្រោយពីវិលត្រឡប់មកត្រូវគ្នាវិញ គេសង្កេតឃើញតារាស្រីប្រុសគូនេះកាន់តែផ្អែមល្ហែមលើសដើម។ ដោយឡែក កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ខណៈធ្វើដំណើរនៅសហរដ្ឋអាមេរិក តារាប្រុស Two Pee ក៏បានលុតជង្គង់កាន់ចិញ្ចៀនសុំតារាស្រី Prang រៀបការ ហើយពួកគេក៏ត្រៀមនឹងមានគម្រោងចូលរោងការផងដែរ។ បន្ទាប់ពីឃើញទិដ្ឋភាពដ៏សែនរ៉ូមែនទិករបស់តារាប្រុសស្រីគូនេះ បានធ្វើឱ្យមិត្តៗសិល្បៈ និង អ្នកគាំទ្រជាច្រើនសម្ដែងការអបអរទៅកាន់អ្នកទាំងពីរយ៉ាងខ្លាំង។
២. តារាស្រី Kim Berley និង តារាប្រុស Mark Prin
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ គឺជាពេលវេលាដ៏រ៉ូមែនទិក ដែលតារាសម្ដែងប្រុស Mark បានកាន់ដៃសង្សារទៅប្រទេសស្វីសហើយលុតជង្គង់បំពាក់ចិញ្ចៀនពេជ្រយ៉ាងធំសុំរៀបការ ដែលកាលនោះបានធ្វើឱ្យមហាជនក្នុង និង ក្រៅស្រុករួមទាំងតារាសិល្បករថៃជាច្រើនរំភើបចិត្ត និង សម្ដែងការត្រេកអរចំពោះតារាស្រីប្រុសគូនេះគ្រប់គ្នា ព្រោះគូស្នេហ៍មួយគូបានស្រឡាញ់គ្នាមករយៈពេល ៨ ឆ្នាំហើយ។
៣. តារាស្រី Patricia Good និង សេដ្ឋីហាយសូរ Note Vises
ក្រោយទាក់ទងគ្នាបានប្រមាណជា ៣ ឆ្នាំមក កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែលោក Note Vises បង្ហោះរូបភាពយ៉ាងផ្អែមល្ហែមដោយលុតជង្គង់សុំតារាស្រី Patricia ជាសង្សាររៀបការជាផ្លូវការ នៅលើវាលស្មៅដ៏ស្រស់ស្អាតមួយកន្លែង។ ក្នុងនោះ លោក Note Vises ក៏បានបំពាក់ចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាតទៅកាន់សង្សារផងដែរ។ ជាមួយនឹងដំណឹងនេះ បានធ្វើឱ្យមហាជនរំភើបចិត្ត និង អបអរសាទរគ្រប់ៗគ្នា៕