កុំហក់! ឆ្នាំនេះវៀតណាម មានបេក្ខភាពបវរកញ្ញាម្នាក់ជាប្រុសកែភេទ ប្រកួត MUV 2022 សម្រស់ស្អាតខ្លាំង ចំណេះដឹងក៏ខ្ពស់
កាលពីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ បវរកញ្ញាវៀតណាម Do Nhat Ha ដែលជាបេក្ខភាពកែភេទតែម្នាក់គត់ ដែលបានជាប់ក្នុង Top 41 និង បានបកស្រាយបទចម្រៀងជាកិត្តិយសដល់សមាគមន៍អ្នកស្រឡាញ់ភេទដូចគ្នាថែមទៀត។
មុនចូលប្រកួតដល់វគ្គ Top 41 អ្នករៀបចំកម្មវិធីបានចំណាយពេលប្រមាណជាង ៥ នាទី ដើម្បីនិយាយអំពីបេក្ខភាព Do Nhat Ha ដោយបង្ហាញថា នាងជាបេក្ខភាពតំណាងឱ្យវៀតណាមកែភេទដំបូងគេ ដែលបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រវត្តិប្រកួត Miss Universe Vietnam។
បើនិយាយដល់រូបសម្រស់របស់នាង Do Nhat Ha ខណៈបង្ហាញខ្លួននៅលើឆាកជាមួយនឹងក្រុមរាំ អមជាមួយនឹងសម្ដែងបទចម្រៀង «The stage of my life» ឃើញថាបេក្ខភាពរូបនេះ គឺពិតជាធ្វើបានល្អយ៉ាងខ្លាំង ហើយអ្វីដែលពីសេសនោះ ពេលដល់វគ្គដើរបង្ហាញខ្លួននោះ មានពិតជាមានរូបរាងលេចធ្លោ ជាពិសេសការបោះជំហានរបស់នាង ពេញដោយភាពជឿជាក់ និង ត្រូវបានទស្សនិកជនអបអរសាទរយ៉ាងខ្លាំង។
នាង Do Nhat Ha បេក្ខភាពបវរកញ្ញាវៀតណាមកែភេទដំបូង ដែលជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ MUV ឆ្នាំ ២០២២ បច្ចុប្បន្ន មានអាយុ ២៦ ឆ្នាំ ហើយបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងសណ្ឋាគារ សាកលវិទ្យាល័យ Lotus។
គួរឱ្យដឹងដែរថា កាលពីអាយុ ២០ ឆ្នាំ នាង Do Nhat Ha បានទុកសក់វែង ហើយចាក់ថ្នាំអរម៉ូនភេទស្រី រួចបានទៅប្រទេសថៃដើម្បីវះកាត់កែភេទ។ ចូលមកដល់ឆ្នាំ ២០១៨ នាងបានឈ្នះការប្រឡង «The Tiffany Vietnam 2018» បានក្លាយជាបេក្ខភាពវៀតណាម ក្នុងកម្មវិធី «Miss International Transgender 2019» ក្នុងបេក្ខភាពកំពូលទាំង ៦ នាក់ចុងក្រោយ នាងអាចនិយាយភាសាអង់គ្លេស និង កូរ៉េ៕