ផ្ទុះការភ្ញាក់ផ្អើល! Note Vises លុតជង្គង់សុំ Patricia good រៀបការស្ងាត់ៗ
អស់រយៈពេល ៣ ឆ្នាំទៅហើយ ដែលតារាស្រី Patricia Good និង លោក Note Vises ទាក់ទងគ្នា ក្រោយពីបែកអតីតស្នេហ៍ចាស់របស់នាង គឺលោក Peach។ បន្ទាប់ពីផ្ដើមស្នេហ៍ថ្មីមក គេឃើញតារាស្រីស្រស់ Patricia Good ជាមួយនឹងអ្នកកំលោះសម្បូរទ្រព្យ Note Vises តែងតែបានបង្ហាញសកម្មភាពស្នេហាផ្អែមល្ហែមនៅចំពោះមុខមហាជនជារឿយៗ រហូតមានការលួចច្រណែនមិនតិចទេពីសំណាក់អ្នកគាំទ្រគូស្នេហ៍នេះ។
ក្រោយទាក់ទងគ្នាបានប្រមាណជា ៣ ឆ្នាំមក កាលពីពេកកន្លងទៅនេះ មហាជនបានផ្ទុះការសង្ស័យថា Patricia និង សង្សារថ្មីបែកបាក់គ្នាទៅវិញ ក្រោយគេសង្កេតឃើញអ្នកទាំងពីរហាក់មិនមានបង្ហោះរូបគូ និង ចុច Like គ្នាដូចមុន តែទោះជាយ៉ាងណា ខណៈពេលនោះ Patricia បានចេញមុខបញ្ជាក់យ៉ាងច្បាស់ឱ្យមហាជនបានជ្រាបថា នាងមិនបានបែកបែកគ្នាដូចទៅនឹងអ្វីដែលមហាជនគិតឡើយ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងនោះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ស្រាប់តែលោក Note Vises បង្ហោះរូបភាពយ៉ាងផ្អែមល្ហែមដោយសុំតារាស្រី Patricia ជាសង្សាររៀបការជាផ្លូវការ។ ក្នុងនោះ ហាយសូររូបនេះក៏បានបំពាក់ចិញ្ចៀនយ៉ាងស្រស់ស្អាតទៅកាន់សង្សារផងដែរ។ ជាមួយនឹងដំណឹងនេះ ពិតបានធ្វើឱ្យមហាជនរំភើបចិត្ត និង អបអរសាទរគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា លោក Note Vises បានសុំតារាស្រី Patricia រៀបការតាំងតែថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ មកម៉្លេះ តែលោកទើបតែបង្ហោះ ព្រោះបើតាមរយៈ Caption លោកបានបង្ហោះថា ៖ «The next chapter of our lives..02.06.2022»៕