ផ្ទុះការសង្ស័យ Weir អាចនឹងរៀបការលក្ខណៈគ្រួសារនៅពាក់កណ្តាលខែក្រោយ បន្ទាប់ពីមានគេទម្លាយ
មកទល់ពេលនេះ រឿងរ៉ាវបើកបង្ហាញមុខគូស្នេហ៍របស់តារាប្រុស Weir Sukollawat ហាក់ក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅឡើយនៅលើបណ្តាញសង្គម។ អ្វីដែលកាន់តែពិសេស និង ធ្វើឱ្យមហាជនលាន់មាត់ខ្លាំងនោះ គឺសង្សារថ្មីរបស់លោកមិនត្រឹមតែស្រស់ស្អាតនោះទេ តែបើនិយាយពីរឿឋានៈគ្រួសារវិញក៏មានមិនធម្មតាដែរ។
ដោយឡែក បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ឱ្យមហាជនជ្រួលច្របល់ហើយ ថ្មីៗនេះថែមទាំងលេចឮព័ត៌មានជាច្រើនតាមបណ្តាញសង្គម Twiter និង បណ្តាញសង្គមផ្សេងថា តារាប្រុស Weir Sukollawat និង មិត្តស្រី ត្រៀមដឹកដៃគ្នាចូលរោងការនៅពាក់កណ្តាលខែក្រោយនេះហើយ ដោយពិធីនឹងរៀបចំឡើងបែបលក្ខណៈគ្រួសារ។
ខ្លឹមសារព័ត៌មានលេចឮដែលកំពុងផ្ទុះការចែករំលែងនោះ ត្រូវបានគេដឹងថា «អ្នកទាំងពីរនឹងចូលរោងការនៅពាក់កណ្តាលខែក្រោយនេះ»។ យ៉ាងណា បន្ទាប់ពីបានឃើញដំណឹងមួយនេះត្រូវបានបង្ហោះឡើងពេញបណ្តាញសង្គម Twiter និង បណ្តាញសង្គមផ្សេងៗហើយ មានមហាជនអ្នកគាំទ្រមិនតិចទេបានភ្ញាក់ផ្អើល។
បើទោះបីជាមានការបង្ហោះឡើងព្រោងព្រាតបែបនេះក៏ដោយ តែមហាជននៅតែពុំអាចសន្និដ្ឋានបានទេថា វាជាការពិត ឬយ៉ាងណានោះ? ព្រោះមិនស្រួលនេះគ្រាន់តែជាការបំផុសបំផុលប៉ុណ្ណោះ ដូច្នេះដំណឹងច្បាស់លាស់យ៉ាងណានោះ មានតែរង់ចាំស្តាប់ចេញពីមាត់សាមីខ្លួនបកស្រាយប៉ុណ្ណោះ៕