ថ្ងៃកំណើតកូនស្រីឆ្នាំនេះ Bie មិនបាននៅក្បែរ តែឆ្លៀតធ្វើរឿងមួយយ៉ាងមានន័យ
Bie Thassapak ឬ Bie KPN តារាចម្រៀង និងសម្តែងដ៏មានប្រជាប្រិយភាព ដែលមហាជនភាគច្រើនស្គាល់ច្បាស់ ថាមានរូបរាងសង្ហា មានសមត្ថភាពអាចច្រៀងបានយ៉ាងពីរោះ និងសម្តែងបានយ៉ាងប៉ិនប្រសប់។
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងថ្ងៃខួបគម្រប់អាយុ ៦ ឆ្នាំកូនស្រី Paopao តារាប្រុសរូបនេះ បានបង្ហោះសារយ៉ាងមានន័យជូនពរកូនស្រី។
\
Bie បានរៀបរាប់ថា៖ «៦ ឆ្នាំហើយកូនស្រីសំណព្វចិត្ត ពេលវេលាកន្លងទៅលឿនដល់ហើយ ប៉ានៅឆ្ងាយផ្ទះធ្វើការនៅឯប្រទេសចិន ជាង ១ ឆ្នាំហើយ ប៉ាក៏ជិតត្រឡប់ទៅវិញដូចគ្នា ទៅដល់ផ្ទះ ប៉ាសុំបីកូនបានទេ សុំឱបឱ្យណែនៗ តែប៉ាចូលចិត្តពេលកូនជិះ-ក ប៉ាជាង យ៉ាងណាក៏ប៉ាសុំបីកូន រហូតដល់កូនប្រាប់ប៉ាថាឈប់ឱ្យបី។ ប៉ាសុំអរគុណដែលកូនដើរតួនាទី ជាបងស្រីដ៏ល្អមើលថែប្អូន អរគុណដែលជាកូនស្រីដ៏គួរឱ្យស្រលាញ់របស់ប៉ា។ រីករាយថ្ងៃកំណើតណា Paopao ប៉ាស្រលាញ់កូនខ្លាំងណាស់! អបអរថ្ងៃខួបគម្រប់អាយុ ៦ ឆ្នាំកូនស្រី»៕