(វីដេអូ) ផ្ទុះការសរសើរ ពេល MQC សៃ ហ្វុន បង្ហាញខ្លួនយ៉ាងល្អក្នុងវគ្គបឋម MIQ នៅថៃយប់មិញ
នៅរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ កម្មវិធី Miss International Queen ២០២១ បានឈានដល់វគ្គប្រកួតបឋមហើយ ដែលតម្រូវឱ្យបេក្ខភាព Miss Queen តំណាងប្រទេសនីមួយៗ ធ្វើការបញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយនឹងការដើរបង្ហាញឈុតរាត្រីសមោសរ និង ឈុតប៊ីគីនី នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
ក្នុងរាត្រីនៃវគ្គប្រកួតនេះដែរ ក្រឡេកមើល Miss Queen តំណាងឱ្យកម្ពុជាយើងវិញ កញ្ញា សៃ ហ្វុន បានធ្វើការបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់ និង ជឿជាក់ ពោរពេញដោយទំនុកចិត្តបំផុតទាំងការបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និង ឈុតប៊ីគីនី ដោយបានធ្វើឱ្យមហាជនមើលហើយរំភើបចិត្តគ្រប់គ្នា។
ពិតណាស់ ពេលនេះវីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់ សៃ ហ្វុន ក្នុងវគ្គប្រកួតបឋមនេះ កំពុងតែផ្ទុះការចែករំលែកកក្រើកពេញបណ្ដាញសង្គម និង មានការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ ព្រមទាំងកាន់តែបង្ហាញទំនុកចិត្តខ្លាំងចំពោះនាង ថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖