ផ្អែមណាស់មួយគូនេះ! ដាញ់ ម៉ូនីកា បង្ហោះសារស្នេហាអូនបង បង្ហាញក្ដីសុខពេញទី
អតីតតារាសម្ដែងស្រីរាងតូចច្រឡឹងធ្លាប់ទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដីពីមហាជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យភាពយន្ត ហើយងាកទៅរៀបការសាងគ្រួសាររស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និង កូនៗនៅលើទឹកដីប្រទេសអូស្រ្តាលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
ទោះបីរៀបការច្រើនឆ្នាំ ប៉ុន្តែបើងាកទៅមើលភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយគូនេះ ហាក់មិនប្រែប្រួលទៅតាមអាយុកាលទាល់តែសោះ ពោលគឺមានតែល្អូកល្អិននឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតថាពេលនេះ ដាញ់ ម៉ូនីកា បានទៅរស់នៅលើទឹកដីបរទេសក្ដី ប៉ុន្ដែជារឿយៗអ្នកម៉ាក់កូន ២ រូបនេះ តែងបង្ហោះរូបថតបង្ហាញពីសកម្មភាពឯកជនរបស់ខ្លួនចែករំលែកឱ្យមហាជនអ្នកគាំទ្របានឃើញតាមរយៈបណ្ដាញសង្គមមិនដាច់ឡើយ។
និយាយដល់ភាពផ្អែមល្ហែម ថ្មីៗនេះ ដាញ់ ម៉ូនីកា ទើបចែករំលែករូបថតថ្មីស្ដែងពីក្ដីសុខក្នុងជីវិតប្ដីប្រពន្ធ ព្រមទាំងសរសេររៀបរាប់ឱ្យស្វាមីជាប់ស្នេហ៍នាងអស់មួយជីវិតទៀតផងថា ៖ «គេថាបងស្រឡាញ់អូន ព្រោះតែអូនដាក់ស្នេហ៍បងណាលោកប្ដី ប្ដីឆ្លើយតបវិញថាអ៊ីចឹងសូមឱ្យអូនដាក់ស្នេហ៍បងអស់មួយជីវិតមក អូមហាស្នេហ៍មហាស្និទ្ធអ៊ីចឹងសូមឱ្យលោកប្ដីត្រូវស្នេហ៍អូនអស់មួយជីវិតទៅលោកសាធុសាធុ»៕