Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កម្រឃើញណាស់ Lisa និង សមាជិកក្រុម Twice ណាត់ជួបគ្នាយ៉ាងស្និទ្ធស្នាល
តារា

កម្រឃើញណាស់ Lisa និង សមាជិកក្រុម Twice ណាត់ជួបគ្នាយ៉ាងស្និទ្ធស្នាល

អត្ថបទដោយ​៖ Kelly មិថុនា ២៣, ២០២២

គេសង្កេតឃើញថា សិល្បៈករភាគច្រើន ដែលស្ថិតនៅក្រោមផលិតកម្ម YG ហាក់មិនសូវមានសកម្មភាពស្និទ្ធស្នាលណាមួយជាមួយនឹងតារានៅទ្រនំផ្សេងឡើយ ប៉ុន្តែមួយរយៈក្រោយនេះ Lisa សមាជិកក្រុមចម្រៀង BLACKPINK​ មើលទៅពិតជាបង្កើតភាពភ្ញាក់ផ្អើល ដោយស្និទ្ធស្នាលជាមួយតារាក្រៅផលិតកម្មជាច្រើន។

ក្នុងនោះ ភាគច្រើននាងតែងតែស្និទ្ធស្នាលខ្លាំងជាងគេជាមួយនឹងតារាស្រី Minnie មកពីក្រុមចម្រៀង G-IDLE ដែលជាជនជាតិថៃដូចគ្នា។ ក្នុងនោះ គេធ្លាប់ឃើញ Lisa ទៅចូលរួមការប្រគំតន្ដ្រីរបស់ Minnie មិនដាច់ឡើយ ហើយថែមទាំងឧស្សាហ៍បណ្តើរគ្នាចេញក្រៅទៅញ៉ាំអាហារទៀតផង។

យ៉ាងណាមិញ សកម្មភាពរបស់អ្នកទាំងពីរ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រសប្បាយចិត្តណាស់ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកាន់តែរំជួលចិត្ត នោះគឺ គេឃើញទាំង Lisa និង Minnie ក៏បានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយនឹង Jihyo និង Mina មកពីក្រុមចម្រៀង Twice ផងដែរ។

ក្នុងនោះ រូបភាពជាច្រើនសន្លឹករបស់ពួកគេត្រូវបានមហាជនអ្នកគាំទ្រចែកចាយពាសពេញបណ្តាញសង្គម ដោយបង្ហាញឱ្យឃើញតារាស្រីទាំង ៤ រូប កំពុងបញ្ចេញកាយវិការថតរូបជាមួយគ្នាយ៉ាងស្និទ្នស្នាល ព្រមជាមួយនឹងការពាក់មួកតុក្កតា មើលទៅពិតជាគួរឱ្យស្រឡាញ់មែនទែន។

លើសពីនេះទៅទៀត មើលទៅពួកគេក៏ប្រហែលជាបានប្រើប្រាស់ពេលវេលា នៅខាងក្រៅជាមួយគ្នាផ្សេងៗច្រើនទៀតផង។ យ៉ាងណាមិញ ទំនាក់ទំនង និង សកម្មភាពទាំងនេះ អាចនិយាយបានថា អ្នកគាំទ្រមិនងាយនឹងបានឃើញនោះទេ តែគេសរសើរតារាសំណព្វចិត្តរបស់ពួកគេទាំងនោះផងដែរ ដែលមានពេលឆ្លៀតរត់មករកគ្នាបែបនេះ ខណៈដែលម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់